ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងបរិស្ថានបានបង្ហាញពីរូបភាពវត្តមានសត្វខ្លាឃ្មុំធំបង្ហាញខ្លួនក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមានការថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិផងដែរ។
ដោយឡែក ចំពោះខ្លាឃ្មុំធំមួយនេះគឺមាន (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្រ្ត៖ Ursus thibetanus) ត្រូវបានថតកាលពីពេលថ្មីៗកន្លងទៅនេះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបងនិងកោះកុង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្លាឃ្មុំធំ ជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់ ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរ (V) នៅខាងក្រោមក។
ជាទូទៅ សត្វប្រភេទនេះជាសត្វរស់នៅតែឯង និងរស់នៅជាគូរនៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំមានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត រុក្ខជាតិ។
យ៉ាងណាមិញ ចំពោះរបាយណ៍សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) ជាដើម។
គួរបញ្ជាក់ដែរថា សត្វខ្លាឃ្មុំធំប្រភេទមួយនេះ កំពុងតែស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកលផងដែរ៕
ប្រភព៖ ក្រសួងបរិស្ថាន
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]