បរទេស៖ កាលពីថ្មីៗនេះ អតីតតារាភាពយន្តពេញវ័យជប៉ុន Maria Ozawa និងតារាសម្តែង និងជាពាណិជ្ជករហ្វីលីពីន Jose Sarasola បានប្រកាសថាអ្នកទាំងពីរបានសម្រេចចិត្តបែកគ្នាហើយ បន្ទាប់ពីបានរស់នៅមើលចិត្ត ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយមិនបានជួបគ្នារាប់ខែ ទំនាក់ទំនងរបស់អ្នកទាំងពីរក៏មានបញ្ហា។ ដល់ខែធ្នូ ពួកគេបានសន្ទនាគ្នាដោយបើកចំហរតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយសម្រេចចិត្តបែកគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ មិត្តប្រុសរបស់នាង លោក Jose បានសារភាពថា ពួកគេបានយល់ព្រមចែកផ្លូវគ្នា។ អ្វីៗមិនតានតឹងទេ ហើយពួកគេនៅតែជាមិត្តនឹងគ្នា។ វាទាំងអស់គឺដោយសារតែជំងឺរាតត្បាត វាបានធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងពីរ។
ជាមួយគ្នានេះ Maria Ozawa មិនបានបង្ហាញអ្វីពីការបែកបាក់របស់អ្នកទាំងពីរនោះទេ។ អតីតតារាសម្ដែងរូបនេះបានអសកម្មលើ Instagram អស់ជាច្រើនខែមកហើយ នេះបើតាមគេរាយការណ៍មក៕
ប្រភព៖ https://ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]