តៃវ៉ាន់៖ រឿងរ៉ាវពាក់ព័ន្ធនឹងការខិតខំតស៊ូនឹងការលំបាកដល់កម្រិតកំពូលនៃយុវជននៅដែលរស់នៅឯកោះតៃវ៉ាន់ ដែលចង់ប្រឡងចូលកងកុម្ម៉ង់ដូពិសេស គឺមិនជារឿងងាយស្រួលនោះទេ ដោយនៅក្នុងការប្រឡងនេះ បេក្ខជននិមួយៗត្រូវឆ្លងកាត់ការហ្វឹកហាត់ និងលត់ដំខ្លួននៅក្នុងស្ថានភាពពិបាកៗ ដើម្បីត្រៀមឆ្លងកាត់វិញ្ញាជាច្រើនដំណាក់កាល។
ដោយឡែក នៅក្នុងចំណោមនោះ យុវជនម្នាក់ឈ្មោះអ៊ូយូវៃ (Wu Yuwei) អាយុ២៦ឆ្នាំ បានខិតខំប្រមៀលខ្លួននៅលើផ្ទាំងថ្ម និងថ្មប៉ប្រះទឹក នៅក្នុងការហ្វឹកហាត់ដែលមានឈ្មោះថា «ផ្លូវទៅឋានសួគ៌» ដើម្បីបិទបញ្ចប់ការហ្វឹកហាត់រយៈពេលដប់សប្តាហ៍ ដ៏សែនលំបាកវេទនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់មកទៀតនៅពេលបញ្ចប់វគ្គ «ផ្លូវទៅឋានសួគ៌» ឬការប្រមៀលនៅលើកម្រាលថ្មរដិបរដុបចម្ងាយមួយរយម៉ែត្រ មានន័យថាបេក្ខជនទាំងនេះអាចមានសិទ្ធិចូលបម្រើការនៅក្នុងកងទ័ពដែលមានជំនាញខាងជើងទឹក និងល្បាតដែនសមុទ្រ។ ក្រុមនេះគឺមិនខុសពីកងកម្លាំងកុម្ម៉ង់ដូអាមេរិកនោះទេ (Navy SEALs)។
ចំណែកនៅក្នុងចំណោមបេក្ខជន៣១នាក់ដែលចាប់ផ្ដើមវគ្គលត់ដំរយៈពេលដប់អាទិត្យ មានតែ១៥នាក់ប៉ុណ្ណោះអាចប្រឡងជាប់ដោយជោគជ័យ។ ក្នុងនោះ វគ្គដែលពិបាកជាងគេគឺអាទិត្យចុងក្រោយ ដែលគ្រូបង្វឹកចាត់ទុកថាជា «សប្ដាហ៍ឋាននរក» ព្រោះបេក្ខជនត្រូវលូនក្រាបនៅមូលដ្ឋានទ័ពជើងទឹកនៃកោះតៃវ៉ាន់។ លោកអ៊ូយូវៃប្រាប់ថាគ្រាន់តែចាប់ផ្ដើមបីថ្ងៃដំបូង ធ្វើឲ្យលោកមានអារម្មណ៍ថាលំបាកស្ទើរស្លាប់។
ប៉ុន្តែយូរៗទៅ រាងកាយរបស់យើងរាងស៊ំានឹងស្ថានភាពលំបាកខ្លាំង ដោយសារគោលដៅចម្បងគឺផ្ដោតសំខាន់លើការលត់ដំផ្នែកស្មារតី និងការតាំងចិត្តជារឿងសំខាន់បំផុត។ ប៉ាម៉ាក់របស់គាត់ក៏បានទៅចូលរួមអបអរសាទរកូនផងដែរ នៅពេលបញ្ចប់វគ្គ «ផ្លូវទៅឋានសួគ៌» ដោយជោគជ័យ។
ចំពោះការហ្វឹកហាត់នេះបេក្ខជនទាំងនេះគ្មានឱកាសបានគេងលក់ស្រួលនោះទេអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ព្រោះពួកគេត្រូវឈរទាំងយប់ទាំងថ្ងៃ និងហ្វឹកហាត់ពិបាកៗជាច្រើនទៀតនៅលើកម្រាលថ្មរដិបរដុប។ អ្នកខ្លះដើរទ្រេតទ្រោតទៅមុខទៅក្រោយ សឹងតែសន្លប់ម្ដងៗ ដោយសារការល្ហិតល្ហៃអស់កម្លាំងពេក។
បន្ទាប់ពីការហ្វឹកហាត់នៅអំឡុងពេលជាង៦ថ្ងៃ និង៥យប់ បេក្ខជនទាំងអស់ដែលចង់ប្រឡងចូលកងកុម្ម៉ង់ដូពិសេស ត្រូវជម្នះឲ្យបានគ្រប់ស្ថានភាពលំបាកទាំងអស់ មានតាំងពីធ្វើដំណើរផ្លូវឆ្ងាយ និងត្រាំនៅក្នុងទឹកជាច្រើនម៉ោង។
ក្រៅពីនេះពួកគេត្រូវចំណាយពេលមួយថ្ងៃៗទល់ៗល្ងាច ដើម្បីត្រាំទឹកសមុទ្រ ឬហ្វឹកហាត់ការហែលនៅក្នុងហាងទឹក, ហាត់អត់ដង្ហើមឲ្យបានយូរនៅក្នុងទឹក, ហាត់ហែលទឹកនៅក្នុងពេលប្រយុទ្ធ និងហាត់ជិះកប៉ាល់វាយឡើងគោកនៅលើឆ្នេរខ្សាច់។
បន្ថែមពីលើនេះទៀត ពេលខ្លះកំពុងគេងលក់ស្រួល មេបញ្ជាការផ្លុំកញ្ចែដាស់ពីដំណេក។ គោលបំណងនៃការហ្វឹកហាត់បែបនេះដើម្បីពង្រឹងស្មារតីកងទ័ពត្រូវតែសម្រេចបេសកកម្មឲ្យបាន ទោះបីជួបនឹងឧបសគ្គពិបាកដល់កម្រិតណាក៏ដោយ៕
ប្រភព៖ PNN
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]