ភ្នំពេញ៖ ថ្មីៗនេះ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា បានបង្កឲ្យមានភាពភ្ញាក់ផ្អើល នៅក្នុងរូបភាពមួយសន្លឹក ជាមួយនឹងការបង្ហាញខ្លួនក្នុងឈុតថ្មី ដែលពោរពេញទៅដោយភាពស្រស់ស្អាត លេចធ្លោ សមទៅនឹងរូបរាងរបស់នាងយ៉ាងខ្លាំង។ 

យ៉ាងណាមិញ តាមរយៈការបង្ហាញមួយនេះ មិនត្រឹមតែអាចទាញយកចំណាប់អារម្មណ៍ពីបណ្ដាអ្នកគាំទ្ររបស់នាង ឬអ្នកដែលចូលចិត្តតាមដានវិស័យបវរកញ្ញានោះទេ ប៉ុន្តែ បែរជាមានការលើកឡើងពីមតិមួយចំនួន ចំពោះការជ្រើសរើសនូវឈុតសម្លៀកបំពាក់មួយនេះ ដោយនៅក្នុងនោះ ហាក់បង្ហាញពីភាពស៊ិ.ច.ស៊ីយ៉ាងខ្លាំង ជាពិសេស វាលបញ្ចេញសាច់នៅផ្នែកដើមទ្រូង ដែលធ្វើឲ្យមានការគិតថា ការស្លៀកពាក់បែបនេះ មិនមានភាពសមរម្យនោះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបន្ទាប់ពីនេះ កញ្ញា ប៉ូគឹមថេង សុតធីតា ស្រាប់តែបានឆ្លើយតបភ្លាមៗ ដោយបានធ្វើការបង្ហោះសារសុំទោស ទៅដល់សាធារណៈជន ចំពោះការស្លៀកពាក់របស់ខ្លួន ជាមួយនឹងការរៀបរាប់ថា៖ 

ប៉ូគឹមថេង សុតធីតា

តែទោះជាយ៉ាងណា ក្រោយពីឃើញបែបនេះហើយ ហ្វេនៗជាច្រើន នៅតែសរសើរពីសម្រស់ ក៏ដូចជាបានលើកទឹកចិត្តទៅដល់រូបនាង ផងដែរ៕

ប្រភព៖ Miss Cambodia បវរកញ្ញាកម្ពុជា

សូមទស្សនារូបភាពខាងក្រោម៖ 

ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
ប៉ូគឹមថេង សុតធីតា
សារសុំទោស ពី ប៉ូគឹមថេង សុតធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]