តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងហ្វេនៗដែលជាអ្ន្កកនិយមគាំទ្រកញ្ញា ជេមមី ពិធីការិនីស្រស់សោភា សម្បូរវេហាសារស័ព្ទ និងជាតារាស្រីមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញតារាស្រីរូបនេះ ស្លៀកឈុតហូលផាមួងខ្មែរទៅលេងសមុទ្របង្ហាញសម្រស់យ៉ាងស្រស់ស្អាតតែម្តង។
ជាក់ស្តែងនៅក្នុងឈុតហូលផាមួងពណ៌បៃតងចាស់ដ៏ស្រស់ស្អាតនោះ ជេមមី បានបង្ហាញសម្រស់ដ៏ស្រស់សោភាបស់ខ្លួនអមដោយទិដ្ឋភាពទឹកសមុទ្រ និងឆ្នេរខ្សាច់ដ៏សក្បុស ប្លែកខុសពីអ្នកដទៃដែលនៅពេលទៅលេងសមុទ្រគេតែងនិយមស្លៀកពាក់ខ្លីៗ រហូតផ្ទុះមតិលើកសរសើរអមដោយពាក្យរិះគន់ពីសំណាក់ជនមួយក្រុមតូចថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណា មានមហាជន និងអ្នកគាំទ្រជាច្រើនបានសម្តែងការពេញចិត្ត និងពោលសរសើរថាតារាស្រីរូបនេះស្លៀកឈុតបុរាណក៏សម ឈុតសម័យក៏សម គ្មានឃើញទាស់កន្លែងណាទេ៕
ចង់ឃើញថាតើកញ្ញា ជេមមី ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]