អ៊ីស្រាអែល៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Avigdor Lieberman បានបញ្ជាក់ថា លោកពិតជាបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្រោយពីបានចាក់វ៉ាក់ដូសទី៤ ហើយក្តី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Mothership Sg។​

ក្នុងនោះ រដ្ឋមន្ត្រីអ៊ីស្រាអែល ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានបង្ហោះរូបភាពនៅលើបណ្តាញ Twitter របស់លោក ថាបានទទួលវ៉ាក់សាងដូសទី៤ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដោយលោកបានសរសេរ៖ «​ ខ្ញុំមានសុខភាពល្អធម្មតាទេ ហើយខ្ញុំនឹងធ្វើចត្តាឡីស័កដាក់ខ្លួននៅដាច់ដោយឡែក នៅប៉ុន្មានថ្ងៃក្រោយនេះ។ ហើយលោកបានបន្ថែមថា លោកនឹងបន្តធ្វើការងារពីផ្ទះរបស់លោក»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមគ្រប់គ្រងការជំរុញជុំទីពីរ ដែលត្រូវបានគេស្គាល់ថាជាការចាក់វ៉ាក់សាំងដូសទី៤ ដល់មនុស្សដែលមានភាពស៊ាំនឹងមេរោគនៅចុងខែធ្នូ ឆ្នាំ ២០២១។

អ៊ីស្រាអែល បានបញ្ជាក់ពីករណីកូវីដ១៩ ប្រហែល​ ១,៧​ លានករណីចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត និងមានអ្នកស្លាប់ជាង ៨,០០០។ ដោយប្រទេសអ៊ីស្រាអែល មានប្រជាជន ៩,៤ លាននាក់៕

លោក Avigdor Lieberman រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល
លោក Avigdor Lieberman រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល
លោក Avigdor Lieberman រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]