រាជធានីភ្នំពេញ÷ កាលពីពេលថ្មីៗនេះ មូលនិធិគន្ធរបុប្ផា សូមជម្រាបជូនថាសម្រាប់ឆ្នាំ២០២១កន្លងទៅ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦,៣១៨,៤៦៥ ដុល្លារអាមេរិក និង ៥៦,៣៥១,៥៨៧,៥០០ រៀល ដោយរួមបញ្ចូលទាំងថវិកាបរិច្ចាគចំនួន១,៤៧៤,៥៥៨ ដុល្លារអាមេរិក ដែល សប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមទីតាំងសំខាន់ៗមួយចំនួន។ 

ក្នុងពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ៤, ៥២១,៦៣០ ដុល្លារអាមេរិក និង ២០០,០០០,០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិវន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាចុងក្រោយ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ចំពោះការបន្តគាំទ្រ និងបរិច្ចាគ ថវិកា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារនិងទារកនៅកម្ពុជា៕

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

មន្ទីរពេទ្យគន្ធបុប្ផា
មន្ទីរពេទ្យគន្ធបុប្ផា
សេចក្តីប្រកាសព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]