ហុងកុង៖ ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួន ភរិយា តារាប្រុស លោក Donnie Yen បានបង្ហោះរូបថតជាច្រើន នៅក្នុងថ្ងៃខួបកំណើតកូនស្រីរបស់អ្នកទាំងពីរ ដែលបានទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ទៅលើសកម្មភាពដ៏រីករាយនៅក្នុងក្រុមគ្រួសារមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ ភរិយាតារាប្រុសរូបនេះ ថែមទាំងបានសរសេរសារ រីករាយថ្ងៃកំណើតដល់កូនស្រី គម្រប់អាយុ ១៨ ឆ្នាំ ក៏ដូចជា បានជូនពរឲ្យមានសុខភាពល្អ និងទទួលយកបទពិសោធន៍ បញ្ហាប្រឈមថ្មីៗ នៅក្នុងជីវិត ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ ប្ដីប្រពន្ធតារាដ៏ល្បីគូនេះ ក៏បានបង្ហាញឲ្យឃើញពីមុខមាត់កូនស្រីរបស់ខ្លួនយ៉ាងច្បាស់ៗ ដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង នឹងសម្រស់ដ៏ស្រស់ស្អាត គួរឲ្យស្រលាញ់ពេញរូបរាង មិនចាញ់សិល្បករដទៃឡើយ។ 

តែទោះជាយ៉ាងណា តាមប្រភពដែលបានរៀបរាប់ខាងលើ បានឡើងថា កូនស្រី របស់ លោក Donnie Yen ដែលបានរៀនចប់វិទ្យាល័យឆ្នាំនេះ មានបំណងចូលប្រឡូកក្នុងវិស័យសិល្បៈ ព្រោះតែស្រលាញ់ការច្រៀង និងមានទេពកោសល្យក្នុងការរាំ ហើយតាំងពីក្មេងៗមក នាងត្រូវបានក្រុមហ៊ុនកម្សាន្តជាច្រើនបានអញ្ជើញចូលរួម ប៉ុន្តែឪពុកម្តាយរបស់នាង ចង់ឱ្យកូនផ្តោតទៅលើការសិក្សា ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Donnie Yen
Donnie Yen និង ភរិយា
កូនស្រី Donnie Yen និង ភរិយា
កូនស្រី Donnie Yen និង ភរិយា
កូនស្រី Donnie Yen និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]