ចិន៖ នៅ​រសៀល​ថ្ងៃ​ទី ២០ ខែ​មករាកន្លងទៅ តារាសម្ដែងស្រី Liu Yifei បាន​ទទួល​យក​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​កម្មវិធី​ផ្សព្វផ្សាយ​ម៉ាក​យីហោ​ដ៏​ពេញ​និយមមួយ ដែលអាចនិយាយបានថា នេះជាព្រឹត្តិការណ៍ដំបូងក្នុងឆ្នាំ ២០២២ ដែលនាងចូលរួម ព្រមទាំងជាមូលហេតុធ្វើឲ្យហ្វេនៗជាច្រើន យកចិត្តទុកដាក់ខ្លាំងចំពោះការបង្ហាញខ្លួនរបស់នាង។

យ៉ាងណាមិញ លើកនេះ តារាស្រី Liu Yifei ពិតជាមិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ស្របពេលរូបភាពមួយចំនួន ដែលបានបង្ហាញដោយស្ទូឌីយោ បញ្ចេញនូវសម្រស់ដ៏ទាក់ទាញ ក្នុង​ឈុត​ខ្មៅ​ និងធ្វើ​ឱ្យ​រូបភាព​របស់​នាង ​កាន់​តែមានភាព​ស៊ិ.ច.ស៊ី​ខ្លាំងឡើង ជាពិសេស ទម្រង់​មុខ និង​ស្មារតី​ដ៏​ល្អ​របស់នាង ក៏​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅក្នុងរូបភាពដែលថតបានដោយកាម៉េរ៉ាធម្មតា ពេលកំពុងតែចូលរួមក្នុងកម្មវិធីនោះ សម្រស់ Liu Yifei ក៏នៅតែមានភាពស្រស់ស្អាត លេចធ្លោ ដែលមានមុខមាត់និងរូបរាងស្លីមជាងមុន ពោរពេញដោយមន្តស្នេហ៍យ៉ាងខ្លាំង ខណៈដែលកាលពីមុនមក តារាស្រីរូបនេះ តែងតែត្រូវបានគេរិះគន់ ពីរូបរាងនៃការឡើងទម្ងន់របស់នាង ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]