រាជធានីភ្នំពេញ÷ កាលពីពេលថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលចំនួន២០០កន្លែង សិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកា្លយជានាយនគរបាលបន្តចើនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ បេក្ខជនទាំងអស់តម្រូវឲ្យមិនត្រូវមានស្នាមសាក់ និងត្រូវបំពេញលក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោមនេះ ÷
- មានសញ្ជាតិខ្មែរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
- មានអាយុយ៉ាងច្រើន ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង
- កម្ពស់បុរស ១,៧០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់
- កម្ពស់នារី ១,៦០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់
- នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)
- មានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់និងមាំមួន ព្រមទាំងគ្មានសាក់លើខ្លួន ដៃ ជើង
-ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក(បញ្ជាក់ដោយលិខិតថ្កោលទោស ដែលផ្តល់ជូនពេលក្រោយ)
- ឆ្លងកាត់ការធ្វើរតស្តកាយសម្បទា (ពិនិត្យអវយវៈ ការនិយាយស្ដី ការស្តាប់ ការមើល និងដំណើរ)មុននឹងផ្តល់ពាក្យសុំប្រឡង។
អាស្រ័យដូចដែលបានជម្រាបខាងលើនេះសូមពុកម៉ែ បងប្អូន និងប្រិយមិត្តមេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]