បរទេស៖ ថ្មីៗនេះ តារាសម្ដែងហូលីវូដ Angelina Jolie បានបង្ហាញខ្លួន ជាមួយនឹងកូនចិញ្ចឹម Zahara នៅតាមដងផ្លូវ ដែលជារូបភាពមួយដ៏គួរចាប់អារម្មណ៍យ៉ាងខ្លាំង ពីសកម្មភាពគ្រួសាររបស់តារាស្រីរូបនេះ។  

នៅក្នុងនោះ ម្ដាយកូនអ្នកទាំងពីរ បានតុបតែងខ្លួនដ៏ទាក់ទាញតាមស្ទាយ៍ម៉ូតសក់ យ៉ាងរស់រវើក ក្នុងការចំណាយពេលពេញមួយថ្ងៃ ដើរទិញឥវ៉ាន់ បន្ទាប់មក ក៏បានទៅភោជនីយដ្ឋាន ដើម្បីកម្សាន្តទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សកម្មភាពរបស់ Angelina Jolie គឺពិតជាគួរឲ្យសរសើរយ៉ាងខ្លាំងពីទស្សនិកជនទាំងឡាយ ដោយបានមើលឃើញពីទិដ្ឋភាពដ៏គួរឲ្យស្រលាញ់ នៅពេលដែល នាងបានបង្ហាញកាយវិការ កាន់ដៃកូនស្រីជាប់ និងមើលថែយ៉ាងល្អ បើទោះបីជា Zahara មិនមែនជាកូនបង្កើតក៏ដោយ។ 

យ៉ាងណាមិញ ដោយសារតែបែបនេះហើយ ទើបតារាស្រីវ័យ ៤៦ឆ្នាំ និងកូនស្រីចិញ្ចឹមរបស់ខ្លួន ត្រូវបានគេមើលឃើញថា អ្នកទាំងពីរ តែងតែមានភាពស្និទ្ធស្នាលនឹងគ្នាជានិច្ច ដោយបានអមដំណើរជាមួយនឹងគ្នាក្នុងកម្មវិធីជាច្រើន ផងដែរ៕  

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]