កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២០ ខែមករា អាល់ប៊ុមទោលដំបូងរបស់ Lisa ដែលមានឈ្មោះថា «Lalisa» បានលើសជាង ៥០០ លានស្ទ្រីមនៅលើវេទិការ Spotify ដោយចំនួនតួលេខនេះ បានសម្រេចក្នុងរយៈពេលត្រឹមតែ ១៣២ ថ្ងៃតែប៉ុណ្ណោះ។

តួយ៉ាងបន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ តារាស្រីជនជាតិថៃរូបនេះ គឺជាតារាស្រី K-Pop ទីពីរ ដែលសម្រេចបាននូវសមិទ្ធិផលមួយនេះ ជាមួយនឹងក្រុមរបស់នាងផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងអាល់ប៊ុមទោលដែលមានពីរបទ «Lalisa» ឥឡូវនេះគឺជាអាល់ប៊ុមដំបូងតែមួយគត់ និងលឿនបំផុតដោយសកម្មភាពទោលរបស់ K-Pop ដើម្បីឈានដល់ការផ្សាយចំនួន ៥០០ លាននៅក្នុងប្រវត្តិសាស្ត្រវេទិការ Spotify ។

លើសពីនេះ «Money» ថ្មីៗនេះរកបានជាង ១០០ លានស្ទ្រីម នៅលើអនឡាញ នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

អបអរសាទរ Lisa!

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]