សេអ៊ូល៖ តារាស្រី ក្នុងវិស័យ K-Pop តែងតែរក្សារូបរាងឲ្យនៅថេរ ជាមួយរាងកាយស្តង់ដា ជាពិសេសនោះ ជាមួយនឹងម៉ូដសក់ និងពណ៌ថ្មីជារឿយៗ រាល់ការត្រលប់មកវិញ នៅលើឆាក ក៏ដូចជាការចេញចម្រៀងថ្មីរបស់ពួកគេ។
ក្នុងនោះផងដែរ ពួកគេបានលាបពណ៌សក់របស់ពួកគេក្នុងពណ៌ផ្សេងគ្នា និងប្លែកៗ ខុសពីគេ ហើយមិនខ្មាស់អៀនពីការសាកល្បងអ្វីដែលថ្មីនោះទេ ជាមួយគ្នានេះដែរ ការលាបសក់ ទៅនឹងពណ៌ក្រហមឆេះឌិត អាចជាជម្រើសដ៏ក្លាហាន ប៉ុន្តែនារីជាច្រើនក្នុង K-Pop បានជ្រើសរើសធ្វើ ថែមទាំងទទួលបានការកោតសរសើរខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមរូបភាពខាងក្រោម ពួកគេបានដាក់ពណ៌សក់មួយនេះ ដោយមើលទៅពិតជាសមតែម្តង ស៊ីគ្នាខ្លាំងទៅនឹងសាច់មុខដ៏ម៉ត់របស់ពួកគេ ដែលមើលទៅអស្ចារ្យទាំងស្រុងក្នុងសក់ពណ៌បែបនេះ ជាមួយនឹងការផាត់មុខបែបក្រហមព្រិលៗទៀតផងនោះ បានធ្វើឲ្យតារាស្រីទាំងនេះ កាន់តែទាក់ទាញទ្វេដងតែម្តង៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]