រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កញ្ញា ឆន ស្រីណេត ជានារីខ្មែរកម្ពុជាក្រោម ដំបូងគេដែលបានដាក់ពាក្យ មកចូលរួមប្រកួត បវរកញ្ញាចក្រកម្ពុជា Miss Universe Cambodia ទន្ទឹមនឹងនោះ រូបនាងមិនត្រឹមតែទទួល បានការចាប់អារម្មណ៍និងសន្ទុះគាំទ្រខ្លាំងក្លានោះឡើយ រូបនាងនៅអាចទទួលបាន បវរកញ្ញាលំដាប់រងទី១ថែមទៀតផង។

ជាមួយគ្នានេះ ដូចធ្លាប់បានបង្ហើបពីរូបនាង ខ្លួនជាគ្រូបង្រៀនហាត់ប្រាណម្នាក់ ជាហេតុធ្វើឲ្យ ដងខ្លួនរបស់តារាស្រីរូបនេះ ត្រូវបានបណ្តាហ្វេននារីៗរបស់ខ្លួន ធ្លាក់ក្នុងអន្លងស្នេហ៍ប្រាថ្នាចង់បានគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក្នុងថ្ងៃវិស្សមកាលដើរលេងកម្សាន្តជាមួយនឹងបវរកញ្ញា ងិន ម៉ារ៉ាឌី នោះ តារាស្រីរូបនេះ ត្រូវគេឃើញថតវីដេអូក្នុងTikTokបន្តកន្ទុយតែម្តង ជាពិសេស មួយឈុតនេះ កញ្ញា​ ឆន ស្រីណេត ធ្វើឲ្យអ្នកគាំទ្រ ទប់មាត់មិនសរសើរមិនបាន មើលមួយភ្លែតស្ទើរតែដូច តារាហូលីវូដទៅហើយ ដើរម៉ូតលះល្អដូចតារាមូដែលអាជីព ថែមទាំងតុបតែងដូចនារីអ៉ឺរ៉ុបទៀត តារាស្រីរូបនេះ ស្អាតគ្មានទាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា​ ឆន ស្រីណេត
  កញ្ញា​ ឆន ស្រីណេត
  កញ្ញា​ ឆន ស្រីណេត
  កញ្ញា​ ឆន ស្រីណេត
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]