ហុងកុង៖ ថ្មីៗនេះ យោងតាមប្រភពសារព័ត៌មានដ៏ល្បីមួយ បានរាយការណ៍ថា តារាចម្រៀងស្រី Charlene Choi បានចូលរួមក្នុងកម្មវិធីកម្សាន្តមួយ ដែលធ្វើឲ្យបណ្ដាទស្សនិកជនមានភាពភ្ញាក់ផ្អើល បន្ទាប់ពី បានបង្ហើបថា រូបនាងបានធ្វើបណ្ដាំមរតក ក្នុងវ័យ ៤០ ឆ្នាំ។
ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានលើកឡើងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាស្រី Charlene Choi ថែមទាំងចែករំលែកអំពីហេតុផលនៃការធ្វើបណ្ដាំនេះទុកមុន ដោយបានរៀបរាប់ថា តាំងពីនៅក្មេងៗមក នាងត្រូវបានក្រុមគ្រួសាររបស់នាង អប់រំឱ្យរៀបចំផែនការជីវិតគ្រប់ស្ថានភាពទាំងអស់ រួមទាំងការស្លា.ប់ ផងដែរ។ ជាពិសេស តារាស្រីរូបនេះ បានលើកឡើងទៀតថា ដើម្បីជៀសវាងទ្រព្យសម្បត្តិត្រូវបានបំភ្លេចចោល ឬខ្ជះខ្ជាយ នាងគួរតែអាចបំពេញកាតព្វកិច្ចថែរក្សាមនុស្សជាទីស្រលាញ់ឲ្យបាន ដោយការធ្វើបណ្ដាំមរតក គឺជាវិធានការការពារ និងការធានាដ៏ល្អបំផុត ក្នុងករណីដែលនាងបានលាចាកលោកភ្លាមៗ ទៀតផង។
គួរបញ្ជាក់ផងដែរថា តារាស្រី Charlene Choi គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប បន្ទាប់ពី ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ២១ ឆ្នាំ ថែមទាំងមានទ្រព្យសម្បត្តិរាប់លានដុល្លារ ពីការរកចំណូលក្នុងវិស័យមួយនេះ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]