ខេត្តតាកែវ៖ យោងតាមនាយកដ្ឋាននរគបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកំពុងតែឆាបឆេះរោងចក្រកាត់ដេរខោការបយមួយកន្លែងដែលស្ថិតនៅភូមិស្រង៉ែ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រោងចក្រនៅទល់មុខវត្តចោមពលស្ពានស្លាគូ ។
ខណះពេលនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកនិងស្នងការដ្ឋាននគរបាលខេត្ត កំពុងតែចេញប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះករណីខាងលើនេះផងដែរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ អគ្គិភ័យនេះ បង្ករឡើងដោយសារតែទុស្សេខ្សែភ្លើងបង្កឱ្យមានអគ្គិភ័យ លេបត្របាក់រោងចក្រកាត់ដេរខោខៅប៊យដែលមានទីតាំងដូចរៀបរាប់ខាងលើ ដោយធ្វើឱ្យខូចខាតទាំងនូវគាររោងចក្រ និងរថយន្ត ម៉ូតូជាច្រើនគ្រឿង ត្រូវរងការបំផ្លាញ។
ដោយឡែក បើប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់កាសែតកម្ពុជាថ្មីថា ហេតុការណ៍អគ្គីភ័យនេះ ពុំមានអ្នកអ្នករងរបួសនោះទេ ព្រោះម៉ោងដែលអគ្គិភ័យឆេះនោះ ជាពេលវេលាកម្មករ ត្រូវចេញហូបបាយថ្ងៃត្រង់ ប៉ុន្តែមានម៉ូតូ និងរថយន្តច្រើនគ្រឿងត្រូវរងការបំផ្លាញ។
បើតាមនាយកកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និងស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់ភ្លើងបានទាន់ពេលវេលា នៅម៉ោងជាង ១ រសៀល មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែររោងចក្រនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]