រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជា បានជ្រាបរួចមកហើយថា មានហ្វេនមួយចំនួនតូច ហាក់មានមន្ទិលសង្ស័យនឹង សម្ព័នភាពរបស់ ម្ចាស់មកុដបវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី និងបវរកញ្ញាលំដាប់រងទី១ កញ្ញា ឆន ស្រីណេត ថាអ្នកទាំងពីរអាចមិនត្រូវគ្នា នៅក្រោយឆាកសម្តែង។

តួយ៉ាង សម្រាប់អ្នកគាំទ្ររបស់អ្នកទាំងពីរ ទទួលស្គាល់ថា បវរកញ្ញាទាំង២ដួង ពីដំបូងហាក់មិនសូវស្និទនឹងគ្នាមែន ដែលនេះអាចមកពី មិនទាន់ស្គាល់គ្នាច្បាស់ មិនបាននៅជាមួយគ្នាឲ្យយូរៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ក្រោយប្រឡូកការងាររួមគ្នាតែប៉ុន្មានដងសោះ ពេលនេះ កញ្ញា ងិន ម៉ារ៉ាឌី និងកញ្ញា ឆន ស្រីណេត ស្និទនឹងគ្នា ស្ទើរដូចបងប្អូនបង្កើតទៅហើយ ដោយគេឃើញ កញ្ញា ម៉ារ៉ាឌី ហៅកញ្ញា ស្រីណេត​ ថាបងៗពេញមាត់តែម្តង។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ កញ្ញា ស្រីណេត ទម្លាយវីដេអូ រាំTikTokជាមួយគ្នាយ៉ាងក្អាកក្អាយ ស្របពេល កំពុងរៀបនឹងផាត់មុខ ដោយបង្ហាញយ៉ាងច្បាស់ថា អ្នកទាំងពីរគ្មានឈ្លោះគ្នានោះឡើយសូម្បីតែក្រោយឆាកក្តី គ្រាន់តែឃើញហើយ ហ្វេនៗញញឹមបិទមាត់មិនជិត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ឆន ស្រីណេត
កញ្ញា ឆន ស្រីណេត
កញ្ញា ឆន ស្រីណេត
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]