តារាកម្សាន្ត÷ ពេលវេលាពិតជាដើរលឿន ការប្រកួតប្រជែងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ទើបតែបញ្ចប់មិនទាន់ទាំងបានប៉ុន្មានផង កាលបរិច្ឆេទនៃការប្រកួតប្រជែងបវរកញ្ញាឯកចក្រវាលឆ្នាំ២០២២ក៏ខិចូលមកដល់ ខណ:ពេលដែលហ្វេនៗដែលនិយមគាំទ្រវិស័យនេះកំពុងទន្ទឹមរងចាំមើលទាំងអន្ទះសា។
យ៉ាងណាមិញ ងាកមកមើលសម្រស់តារាស្រីខ្មែរស្រស់សោភាចំនួន២រូបគឺកញ្ញា ហង្សម៉ានីតា តារាម៉ូដែលកូនកាត់បារាំងខ្មែរ និងកញ្ញា សាន កុសុម: ធីតាឯកសង្រ្កានឆ្នាំ២០២១ គឺសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត មុខមាត់ល្អគន់ ច្រមុះ និងបបូរមាត់សមសួនជានារីខ្មែរពិតៗ ព្រមទាំងរូបរាងនិងកម្ពស់ល្អទាំងព្រមផងនោះ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរនិងរំពឹងថាអ្នកទាំងពីរនឹងចូលរួមប្រកួតប្រជែងកម្មវិធីបវរកញ្ញាឯកចក្រវាលឆ្នាំ២០២២ ដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណាគេនៅមិនទាន់ជ្រាបច្បាស់ ថាតើតារាស្រីទាំងពីររូបនេះនឹងចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២២នៅឡើយទេ ខណ:ដែលមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ និងជាសាធារណ:ពីសំណាក់ម្ចាស់សាមីខ្លួននៅឡើយទេ៕
ចង់ឃើញថាតើតារាស្រីទាំងពីររូបស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷
១/.កញ្ញា ហង្ស ម៉ានីតា
២/.កញ្ញា សានកុសុម:
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]