ភ្នំពេញ៖ កាលពីយប់មិញស្រីស្អាត EE តារាកូនកាត់ខ្មែរ-កូរ៉េ វ័យ១៨ឆ្នាំ ដែលល្បីនឹងឈានជើងចូលក្នុងវិស័យ K-POP នាថ្ងៃអនាគត បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅព្រលានយន្តហោះយ៉ាងខ្លាំង បន្ទាប់ពីនាងបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន។

ស្រីស្អាត EE 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឈានជើងមកដល់ទឹកដីកម្ពុជាដែលជាទឹកដីកំណើតភ្លាម កញ្ញា EE ក៏បានបង្ហាញនូវអារម្មណ៍រីករាយ និងរំភើបជាខ្លាំងនៅពេលដែលបានឃើញមានអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺមានយុវវ័យជាច្រើនរូប បានមកឈររង់ចាំទទួលស្វាគមន៍នាងព្រៀងព្រាតពេញព្រលានយន្តហោះដូច្នេះ។

អ្នកគាំទ្រ

កន្លងមកតារាស្រីវ័យក្មេងសាច់សខ្ចីកញ្ញា EE ត្រូវបានគេដឹងថា កំពុងខិតខំហ្វឹកហាត់ពង្រឹងសម្ថភាពរបស់ខ្លួនយ៉ាងខ្លាំងអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀមខ្លួនចូលទៅប្រឡូកនៅក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ។ ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក ស្រីស្អាត EE ក៏បានបញ្ជាក់ឲ្យដឹងដែរថា៖

ស្រីស្អាត EE 

ហើយបើតាមការលើកឡើងពីអ្នកគាំទ្រមួយចំនួនធំ ប្រសិនបើតារាវ័យក្មេងរបស់កម្ពុជាកញ្ញា EE អាចឈានជើងចូលខ្លួនជាសមាជិក K-POP បានមែន នោះស្រីស្អាត EE នឹងក្លាយជាតារាស្រីទី១ របស់កម្ពុជា ដែលចូលក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះស្រីស្អាត EE ក៏ជាម្ចាស់ប្រេនក្រុមហ៊ុន Cosmtic ផ្ទាល់ខ្លួនមួយផងដែរឈ្មោះថា «EEBLACK9» កំពុងដំណើរការយ៉ាងល្អ ជាផលិតផលពីរោងចក្រខ្នាតយក្សដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ៕

ទស្សនារូបភាពខាងក្រោម៖

អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ
ស្រីស្អាត EE
ស្រីស្អាត EE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]