ថៃ៖ ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់ ក្រុមក្មេងៗល្បីនៅប្រទេសថៃ ក្រុម Deksorkrao ជាក់ជាមិនខាន ព្រោះនាពេលកន្លងមក ពួកគេតែងតែធ្វើឲ្យមហាជនផ្ទុះសំណើច និងពោលពាក្យសរសើរទៅកាន់ពួកគេ តាមរយៈការថតវីដេអូត្រាប់តាមបទចម្រៀងរបស់តារាល្បីៗជាច្រើន។

ក្រុម Deksorkrao
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ ក្រុម Deksorkrao ទើបតែបានបញ្ចេញវីដេអូថ្មីមួយទៀតរបស់ពួកគេ ដោយវីដេអូនោះពិតជាទទួលបានការគាំទ្រច្រើន ពោលគឺត្រឹមរយៈពេលខ្លីប៉ុណ្ណោះ មានអ្នកចូលទស្សនារាប់លានដងនៅលើយូធូប។

យ៉ាងណាមិញ វីដេអូចុងក្រោយដែលក្រុមនេះបានបង្ហោះ គឺជាវីដេអូដែលថតធ្វើត្រាប់តាម Teaser Trailer ក្នុងរឿង Spider Man : NO WAY HOME ដែលក្នុងនោះយើងឃើញថា ពួកគេពិតជាធ្វើបានល្អខ្លាំងមែនទែន ព្រោះថាតួសម្ដែងសុទ្ធតែជាក្មេងៗ ហើយបើតាមការមើលលើការថត ការរៀបចំប្លង់ ការកាត់ត និងបច្ចេកទេសផ្សេងៗ មើលទៅគឺឡូយដូចទៅនឹងវីដេអូដើមពិតៗតែម្ដង ទើបធ្វើឲ្យគ្រប់គ្នាឃើញហើយមិនសរសើរមិនបាន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ក្រុម Deksorkrao
វីដេអូក្រុម Deksorkrao
វីដេអូក្រុម Deksorkrao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]