តុងហ្កា÷ ស្ថិតនៅតំបន់ប្រជុំកោះនៅក្នុងមហាសមុទ្រប៉ាសុីហ្វិច កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសតុងហ្កា បានទទួលរងនៅគ្រោះរលកយក្សស៊ូណាមិ ដែលកើតចេញពីបាតុភូតបន្ទុះភ្នំភ្លើងយ៉ាងខ្លាំង រហូតសូម្បីតែប្រមុខដឹកនាំប្រទេសលោកនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋទាំងអស់ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព។
យ៉ាងណាមិញ ក្រោយជួបហេតុការណ៍នេះ ប្រទេសតុងហ្កាមួយភាគធំត្រូវបានរងការបំផ្លាញយ៉ាងដំណំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធគមនាគមន៍ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក៏ត្រូវបានបំផ្លាញ ខណ:ដែលដែនដីមួយភាគធំត្រូវលិចបាត់ទៅក្នុងបាតសមុទ្រ ស្របពេលដែលជំនួយសប្បុរសពីសំណាក់អង្គការសហប្រជាជាតិកំពុងតែដឹកទៅកាន់ប្រទេសនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា តុងហ្កាជាប្រទេសដីកោះមួយកំពុងអភិវឌ្ឍមួយដែលពឹងពាក់ជាចម្បងទៅនឹងវិស័យទេសចរណ៍ ស្របពេលដែលប្រជាជនមួយភាគធំកំពុងរងគ្រោះ និងត្រូវការជំនួយជាបន្ទាន់ ក្រោយជួបគ្រោះស៊ូណាមិមួយនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]