រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ស្គាល់ លោក យ៉ែម សំអូន ជាតារាប្រុស មិនត្រឹមតែមានសមត្ថភាពដុងខាងសម្តែងប៉ុណ្ណោះទេ តែលោកថែមទាំងមានសមត្ថភាពចម្រៀងបានយ៉ាងពីរោះដួងចិត្តមិត្តអ្នកគាំទ្រ។

យ៉ាងណាមិញ បើទោះបីលោក យ៉ែម សំអូន បានលែងលះជាមួយភរិយារបស់លោក អ្នកស្រី យ៉ាន់ លីនដា ហើយយ៉ាងណាក្តី ក៏លោកនៅតែរក្សាទំនាក់ទំនងជាមួយកូនស្រីរបស់លោក ដែលកំពុងតែរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី តួយ៉ាង កាលពីពេលថ្មីៗនេះ លោក យ៉ែម សំអូន បានពោលពាក្យយ៉ាងស្រណោះស្រណោកនឹកនាដល់កូនស្រីរបស់លោក ដែលកំពុងនៅឯក្រៅប្រទេស ដែលចាកឆ្ងាយពីគ្នាអស់រយៈពេល ៧ ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងបើតាមសំណេររបស់ លោក យ៉ែម សំអូន បានរៀបរាប់ដូច្នេះថា៖ «មែនហើយ ពេលវេលាពិតជាដើលឿនណាស់ ប៉ុន្តែប៉ាប៉ា នៅចាំច្បាស់ ស្នាមញញឹម ដែលមាននៅក្នុង រូបថតមួយសន្លឹកនេះគឺយើងបានថតនៅប្រទេសថៃ ហើយក៍ បញ្ចាក់ថា បា៉បា៉បានបែកពីកូន ស្រី រយះពេល7ឆ្នាំហើយ គឺចាប់តាំង ពីថ្ងៃ 21_1_2015 រហូតមកដល់ពេលនេះ 21_01_2022 បា៉បា៉ពិតជា នឹកកូនខ្លាំងណាស់ ហើយបា៉សូមទោសកូន តែបា៉បា៉ជឿជាក់ថា ពីនាក់បា៉កូនយើងនិងបានជួបគ្នា ហើយកូនក៍ធ្លាប់បានសន្យានិងបា៉ប៉ាហើយ ថានៅថ្ងៃណាដែលព្រមនិងចង់ជួប បា៉បា៉ មិនថាពេលវេលានិងទីកន្លែងឆ្ងាយ យ៉ាងណា ក៍ បា៉បា៉និងទៅជួបកូនភ្លាម ហើយបា៉នៅរក្សាជំហរដដែល បា៉ដែលផ្លាស់ផ្ដូខ្លួនឯង ថាបា៉មានកូន និងស្រលាញ់កូន ស្មើនិងជីវិតរបស់បា៉ដែរ ផ្លូវនៅវែងឆ្ងាយណាស់សំរាប់កូន ហើយមានតែពេលវេលាមួយគត់ ដែលអាច បញ្ចាក់អំពីគុណ តំលៃរបស់យើង ហើយថាតើយើងនិងដើដល់កំរិតណា តែបា៉បា៉នៅតែមាន សង្ឃឹម និងមាន មោទនះភាព ចំពោះកូនស្រីដ៍រឹងមាំ របស់ បា៉បា៉ជានិច្ច»។

លោក បានបន្តទៀតថា៖ «បា៉សូមជួនពរកូនស្រីតែមួយរបស់បា៉ប៉ា ជួបតែសេចក្ដីសុខ រៀនពួកែ និងសូមអោយកូនក្លាយជាមនុស្សដ៍ល្អសំរាប់អ្នក គ្រប់គ្នា ហើយកុំភ្លេចសន្យាជាមួយបា៉បា៉ផង បា៉ស្រលាញ់និងនឹកកូនជារៀងរហូត

My Only one Princess Veronica Yem»។

ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រមិនតិចទេ បានសម្តែងការអាណិតអាសូរ ជាពិសេសយល់ពីអារម្មណ៍ និងទឹកចិត្តរបស់លោក ក្នុងនាមជាឪពុកគេមួយរូប៕

កូនស្រី លោក យ៉ែម សំអូន
កូនស្រី លោក យ៉ែម សំអូន
អ្នកស្រី យ៉ាន់ លីនដា និងកូនស្រី
កូនស្រី លោកយ៉ែម សំអូន
កូនស្រី លោកយ៉ែម សំអូន
អ្នកស្រី យ៉ាន៉​ លីនដា និងកូនស្រី
អ្នកស្រី យ៉ាន៉​ លីនដា និងកូនស្រី
លោក យ៉ែម សំអូន និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]