អង់គ្លេស÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពដកស្រង់ពីសារព័ត៌មាន CBN ស្រឡាយនៃកូវីដបម្លែងថ្មីមួយដែលមានឈ្មោះថា "Omicron's sister" ត្រូវបានគេកំណត់អត្តសញ្ញាណថាជាវ៉ារ្យ៉ង់ដែលស្ថិតនៅក្រោមការស៊ើបអង្កេត និងត្រួតពិនិត្យយ៉ាងដិតដល់នៅចក្រភពអង់គ្លេស បន្ទាប់ពីវីរុសកូនកាត់បម្លែងថ្មីមួយនេះ បានលេចឡើងនៅចក្រភពអង់គ្លេស នឹងត្រូវបានគេរកឃើញប្រមាណជាង៤២៦ករណីរួចមកហើយ។
យ៉ាងណាមិញ រ៉ារ្យង់កូវីដបម្លែងថ្មី Omicron's Sister ត្រូវបានគេចាត់ទុកនៅក្នុងប្រភេទBA.2 ដោយមានភាពស្រដៀងគ្នាជាមួយនឹងករណីនៃសែនOmicron ពីវ៉ារ្យ៉ង់ BA.1 ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញបាននិយាយថា យើងមិនចាំបាច់ភ័យខ្លាចតំណពូជភ្លាមៗនោះទេ ស្របពេលដែលមិនមានភស្តុតាងណាមួយដែលបង្ហាញថាវាធ្ងន់ធ្ងរខ្លាំងនៅឡើយ។ ប៉ុន្តែយើងគប្បីបង្កើនការប្រុងប្រយ័ត្ន និងទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស ដើម្បីបង្កើនអង់ទីករ ទប់ទល់នឹងមេរោគកូវីដ១៩មួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]