វៀតណាម៖ ទីក្រុងហាណូយ នឹងមិនរៀបចំសកម្មភាពអបអរណាមួយជាមួយហ្វូងមនុស្សច្រើនកកកុញ សម្រាប់ពិធីបុណ្យ Tet ឬបុណ្យចូលឆ្នាំថ្មីខាងមុខនេះនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន VN Express របស់វៀតណាម។
គណៈកម្មាធិការប្រជាជនក្រុង ក៏បានប្រកាសកាលពីថ្ងៃសុក្រថា មិនត្រឹមតែព្រឹត្តិការណ៍សាធារណៈប៉ុណ្ណោះទេ អាជ្ញាធរ ក៏នឹងផ្អាកការជួបជុំធំដែលមិនចាំបាច់ទាំងអស់ក្នុងអំឡុងពិធីបុណ្យ Tet ដែលជាពិធីបុណ្យដ៏សំខាន់បំផុតរបស់វៀតណាម ដែលប្រព្រឹត្តទៅនៅដើមខែកុម្ភៈឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនោះ អាជ្ញារវៀតណាម ក៏បានណែនាំឲ្យប្រជាពលរដ្ឋបន្តប្រកាន់ខ្ជាប់នូវវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។ ចំណែកឯ មនុស្សចាស់ និងអ្នកដែលមានលក្ខខណ្ឌជំងឺមូលដ្ឋានគួរតែកំណត់ការចូលរួមក្នុងសកម្មភាពដែលមានមនុស្សច្រើន។ ក្រសួងវប្បធម៌ និងកីឡាទីក្រុងហាណូយ នឹងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំការប្រកួតជម្រុះ World Cup លើកទី៣ រវាងវៀតណាម និងចិន នាថ្ងៃទី១ ខែកុម្ភៈ ដោយធានាបាននូវសន្តិសុខ និងសុវត្ថិភាព អនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការកូវីដ១៩។
ទីក្រុងហាណូយ ធ្លាប់បានអនុម័តសំណើមួយសម្រាប់អ្នកគាំទ្រ ២០,០០០ ដើម្បីមើលការប្រកួតផ្ទាល់។ទីក្រុងបានប្រកាសលុបចោលការដាក់តាំងបង្ហាញកាំជ្រួចថ្ងៃចូលឆ្នាំប្រពៃណីនៅសួន Thong Nhat។
វៀតណាម បានកត់ត្រាករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃថ្មីប្រហែល ៣,០០០ករណីក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ហើយជាប់ចំណាត់ថ្នាក់កំពូលប្រទេសក្នុងចំនួនប្រចាំថ្ងៃ។ ក្នុងនោះ ប្រទេសមួយនេះ ក៏បានកត់ត្រាករណីឆ្លងកូវីដ១៩ ជិត ១០៣,០០០ ករណី នៅក្នុងរលកទី៤ នៃការរាតត្បាតកូវីដ១៩រហូតមកដល់ពេលនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]