អង់គ្លេស៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃសុក្របាននិយាយថា ខ្លួននឹងធ្វើការវិភាគបន្ថែមទៅលើក្រុមវ៉ារ្យ៉ង់ដែលស្ថិតនៅក្នុងត្រកូលវីរុសអូមីក្រុង បន្ទាប់ពីកំណត់វាជាវ៉ារ្យ៉ង់នេះ ត្រូវបានកំពុងស៊ើបអង្កេត (VUI)។ទីភ្នាក់ងារសន្តិសុខ និងសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) ដែលតាមដានទិន្នន័យទាក់ទងនឹងជំងឺរាតត្បាត បាននិយាយថា ត្រកូលវ៉ារ្យ៉ងនេះ ដែលគេស្គាល់ថាជា BA.2 បង្ហាញពីចំនួនករណីទាបក្នុងប្រទេស ដោយត្រកូលអូមីក្រុងដើម BA.1 នៅតែបន្តការរាលដាល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន NDTV។
ការចាត់ឱ្យមាន VUI ( variant under investigation ) គឺជាជំហានដំបូងនៃការស៊ើបអង្កេត មុនពេលត្រូវបានកំណត់ជាវ៉ារ្យ៉ង់បង្ករការព្រួយបារម្ភ (VOC) ដែលចេញពីវីរុសអូមីក្រុងប្រភេទ BA.1 ដើម ដែលកំពុងចរាចរជុំវិញពិភលោក នាពេលបច្ចុប្បន្ននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារ UKHSA បាននិយាយថា៖ «ពូជរងវ៉ារ្យ៉ង់ Omicron ដែលគេស្គាល់ថា BA.2 ត្រូវបានកំណត់ថាជាវ៉ារ្យ៉ង់ដែលកំពុងស៊ើបអង្កេត»។ ចំនួនករណី BA.2 បច្ចុប្បន្នមានកម្រិតទាប ជាមួយនឹងពូជពង្ស Omicron ដើម BA.1 នៅតែបន្តរាលដាល នៅក្នុងចក្រភពអង់គ្លេស ហើយការវិភាគបន្ថែមទៀតនឹងត្រូវបានអនុវត្តឥឡូវនេះ។
UKHSA កំពុងបន្តត្រួតពិនិត្យទិន្នន័យនៅលើវ៉ារ្យ៉ង់ប្រភេទថ្មី BA.2 យ៉ាងយកចិត្តទុកដាក់បំផុត។
បើតាមលោកស្រីវេជ្ជបណ្ឌិត Meera Chand នាយកនៃទីភ្នាក់ងារ UKHSA បានមានប្រសាសន៍ថា៖ «ជាធម្មជាតិរបស់មេរោគ មេរោគតែងវិវឌ្ឍន៍ខ្លួន ដោយយើងនឹងបន្តរកឃើញវ៉ារ្យ៉ង់លេចចេញថ្មីទៀត បើជំងឺរាតត្បាតនៅតែបន្ត»៕
ប្រភព៖ NDTV
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]