រាជធានីភ្នំពេញ÷ រដូវកាលចូលឆ្នាំប្រពៃណីចិនខិតជិតចូលមកដល់ ឆ្នាំថ្មីឆ្នាំខាល(ខ្លា) ដែលជាសត្វតំណាងឆ្នាំថ្មីត្រូវបានគេតុបតែងលម្អតាមដងវិថី និងសួនច្បារនានា ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីចិន ដែលនឹងប្រារព្ធនៅចុងខែមករា ឆ្នាំ២០២២នេះ។

យ៉ាងណាមិញ ងាកក្រលេកមកមើលពីទិដ្ឋភាពនៅទីក្រុងភ្នំពេញ ម្តុំកាសុីណូណាកា(Naga) និងបណ្តោយសួនកម្សាន្តវត្តបទុម និងនៅមុខពុទ្ធសាសនបណ្ឌិត្យ គេឃើញមានតុបតែងលម្អទៅដោយគោមពណ៌ក្រហមចងព្យូរនៅតាមសសរ និងបង្គោលភ្លើង ព្រមទាំងឃើញមានរូបសំណាលសត្វខ្លា អមដោយស្លាកប៉ាណូដែលមានសរសេរថាអបអរសាទរឆ្នាំថ្មី ប្រពៃណីចិន ឡើងព្រោងព្រាតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កម្ពុជាក៏ជាប្រទេសមួយដែលមានប្រជាពលរដ្ឋអបអរសាទរថ្ងៃចូលឆ្នាំប្រពៃណីជាតិចិន ស្របតាមកាលបរិច្ឆេទប្រតិទិនចន្ទគតិរបស់ចិន ខណ:ដែលកូនខ្មែរកាត់-ចិន និងកូនចៅចិនជាប់ខ្សែស្រឡាយជាច្រើននាក់នៅកម្ពុជាអបអរសាទរពិធីបុណ្យមួយនេះ៕

ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ទិដ្ឋភាពតុបតែងលម្អនៅមុខNaga
ទិដ្ឋភាពតុបតែងលម្អនៅមុខNaga
ទិដ្ឋភាពតុបតែងលម្អនៅមុខNaga
ទិដ្ឋភាពតុបតែងលម្អនៅមុខNaga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]