បាត់ដំបង÷ កាលពីថ្ងៃព្រហស្បតិ៍ទី​១៩​ ខែ​មករា​ ឆ្នាំ​ ២០២២​កន្លងទៅនេះ ស្នងការរង​ផែនការងារ​នគរបាល​ពព្រហ្មទណ្ឌខេត្តបាត់ដំបង បានចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​រំលោភលេី​ទំនុកចិត្ត​​(​ យក​ម៉ូតូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​)​ ១ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនជនសង្ស័ម្នាក់ ឈ្មោះ​ ជា​ ពិសិត​ ភេទប្រុស​ អាយុ​៣៧​ ឆ្នាំ​មានទី លំនៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ មក​កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការ សាកសួរ ស្រាវជ្រាវ ។ 

យ៉ាងណាមិញ ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ​មានជនរង​គ្រោះ​ ឈ្មោះ​ សឺន​ សាម៉ៃ​ ភេទស្រី​ អាយុ​ ២៩​ ឆ្នាំ​ បាន​ស្គាល់​ជនសង្ស័យ​ខាងលេី​តាម​បណ្តាញសង្គម​ហ្វេសប៊ុក​ ដោយ​ជនសង្ស័យ​បាន​ទំ​នាក់ទំនងប្រាប់​ ទៅ​ជនរងគ្រោះ​ថា​រូបគេ​ជា​គ្រូពេទ្យ​ទាហាន​ប្រចាំ​ការ​នៅ​ភ្នំពេញ​ រហូត​ដល់​ថ្ងៃ​កេីតហេតុ​ខាងលេី​ ជន​សង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ថា​ រូបគេយក​ថ្នាំ​វាក់សាំង​សម្រាប់ដូស​ទី​៣​ មកចាក់នៅ​ខេត្ត​បាត់​ដំបង​ រហូត​ដល់​វេលាម៉ោង​១៣និង០០​នាទី​ថ្ងៃខែឆ្នាំខាងលេី​ ជនស​ង្ស័យ​​បាន​ទូរស័ព្ទទៅ​ជនរងគ្រោះ​តាម​ឆាត​ ថា​រូបគេមក​ដល់​ខេត្ត​បាត់ដំបង​ហេីយ​ នៅ​មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​PCX ពណ៌​ស ស៊េរីឆ្នាំ ២០១៨​ ពាក់ស្លាកលេខ​បាត់ដំបង​1AD-6850 ចេញ​ពី​ផ្ទះ​មក​រក​ទិញ​ថ្នាំ​លេប​ផង​ ក៏​ម​ក​ជួប​ជនសង្ស័យ​នៅ​ចំណុច​មុខ​ពេទ្យ​នៅ​ពេល​​ជួប​គ្នា​ជន​សង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ថា​រូប​គេ​មិន​ទាន់​បាន​ហូប​បាយ​ទេ​ ដោយ​ឱ្យ​ជនរងគ្រោះ​ជូន​ទៅ​រក​កន្លែង​ហូប​បាយ​ នៅ​ពេលជូនទៅ​ដល់​កន្លែង​ហូប​បាយ​ ជនសង័្សយប្រាប់ជនរងគ្រោះថា​មានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំ​ ហេីយពេលនោះជនសង័្សយបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះដេីម្បីជិះទៅយកថ្នាំ។ ពេលនោះជនរងគ្រោះបានសុខចិត្តប្រគល់ម៉ូតូឱ្យទៅជនសង័្សយ​ហេីយជនសង័្សយបានជិះម៉ូតូនោះទៅបាត់រហូត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយរង់ចាំបាត់យូរពេកមិនឃេីញជនសង័្សយជិះម៉ូតូត្រឡប់មកវិញ​ ទេីបជនរងគ្រោះមានការ​ស​ង័្សយថា​ រូបគាត់ពិតជាចាញ់បោកជនសង័្សយ​ខាងលេីនោះហេីយ​ ដូចនេះរូបគាត់បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលដេីម្បីធ្វេីការស្រាវជ្រាវ។ 

ក្រោយចាប់ខ្លួន ជនសង្ស័យ​ បានឆ្លេីយសារភាពថា​កន្លង​មក​រូបគេធ្លាប់បាន​ធ្វេីសកម្មភាព​ ដូច​ខាងលើ​ នេះចំនួន​០៤​លេីក​មក​ហេីយ​គឺ​ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ចំនួន​ ០២​ លេីក​ និង​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ចំនួន​០២​លើក​ តែលើកចុង​ក្រោយនេះធ្វើសកម្មភាព នៅខេត្តបាត់ដំបងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មានជៀសវាងធ្លាក់ទៅក្នុងអន្ទាក់របស់ក្រុមទុច្ចរិតមួយចំនួនដែលឆបោកតាមបណ្តាញសង្គម៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

ប្រភព÷ ហ្វេសប៊ុកស្នងការនគរបាលខេត្តបាត់ដំបង

បុរសដែលបន្លំជាគ្រូពេទ្យ
បុរសដែលបន្លំជាគ្រូពេទ្យ
បុរសដែលបន្លំជាគ្រូពេទ្យ ត្រូវបានចាប់ខ្លួន
បុរសដែលបន្លំជាគ្រូពេទ្យ ត្រូវបានចាប់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]