រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប្រុស សឹក សីឡា ជាបុគ្គលដែលមាន បងប្អូនមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង លើបណ្តាញសង្គម ដោយពីមុនរូបលោក ត្រូវគេស្គាល់ថាជា មិត្តល្អរបស់តារាសម្តែងស្រី សាឡាត់ ស្រីឡាង ហើយបច្ចុប្បន្ននេះ រូបលោកជាអ្នកលក់ផលិតផលសម្រស់ល្បីឈ្មោះម្នាក់ផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ រូបលោកបានចែករំលែកពី បទពិសោធន៍ដែលខ្លួនធ្លាប់បានឆ្លងកាត់ ពីជំងឺបាក់ទឹកចិត្ត និងអាការៈនៃជំងឺនេះ ដែលធ្វើឲ្យរូបលោក ឃុំខ្លួននៅតែក្នុងបន្ទប់រហូត ហើយធ្វើអ្វីក៏ងាយទើសចិត្ត សូម្បីសង្សារក៏ចង់បែកគ្នាដែរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែដោយសារខ្លួនបានប្រទះ ពាក្យលើទឹកចិត្តលើបណ្តាញសង្គមមួយដែលថា យើងមានតម្លៃ គ្រាន់តែយើងរកខ្លួនឯងមិនទាន់ឃើញ ម្យ៉ាងទៀត សុំកុំប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ ព្យាយាមប្រៀបធៀបខ្លួនឯងនឹង ម្សិលមិញ សប្តាហ៍មុន ឆ្នាំមុន ព្រោះត្រូវគិតថា ទម្រាំគេស្អាត គេមានអ្វីគ្រប់យ៉ាងដូច្នោះ គេមិនដឹងតស៊ូដល់កម្រិតណា ប្រើពេលប៉ុន្មានឆ្នាំនោះឡើយ។
មួយវិញទៀត ជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែ មានឡើងចុះ មិនមែនឡើងរហូតនិងចុះរហូតនោះឡើយ ប្រៀបបានដូចចង្វាក់បេះដូងដែរ គឺមានឡើងនិងចុះ បើឡើងរហូត ចុះរហូត គឺស្លាប់ហើយ។
លើសពីនេះទៅទៀត មិនប្រាកដថា រាល់រូបភាពរបស់គេ ជារូបភាពពិតប្រាកដឡើយ ព្រោះអ្នកខ្លះស្និទស្នាលផ្អែមល្អែមនឹងគ្រួសារខ្លាំង តែក្រោយខ្នង មានឈ្លោះគ្នាឥតឈប់ក៏មានដែរ ចឹងហើយ យើងត្រូវចេះកែច្នៃអ្វីដែលខ្លួនមាន ឲ្យមានតម្លៃសម្រាប់ខ្លួនឯង ទើបជីវិតមានន័យ និងអាចដោះខ្លួនចេញពីជំងឺបាក់ទឹកចិត្តបាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]