តុងហ្គា៖ ពិតជាសឹងមិនគួរឱ្យជឿ បុរសពិការជនជាតិតុងហ្គា ម្នាក់ បានហែលទឹក អស់រយៈពេល ២៧ម៉ោង ឆ្លងកាត់មហាសមុទ្រមានចម្ងាយ ចំនួន ៨ ម៉ាយដើម្បីរស់រានមានជីវិតដែលសមុទ្រត្រូវបានជន់លិច ដោយការវាយប្រហារពីរលកយក្សស៊ូណាមិ។

លោក Lisala Folau វ័យ៥៧ ឆ្នាំ និងជាជាងឈើចូលនិវត្តន៍ម្នាក់ នៅផ្ទះនៅលើកោះ Atata ជាមួយកូនប្រុស និងក្មួយស្រីរបស់លោក នៅម៉ោងប្រហែល៦ ល្ងាចថ្ងៃសៅរ៍ នៅពេលនោះ មានរលកចម្ងាយ ២០ ហ្វ៊ីត ft បាននាំយកពួកគេ រាប់គីឡូម៉ែត្រពីមាត់ច្រាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រូវរសាត់អណ្តែតតែឯង លោកបានចំណាយពេល ២៧ម៉ោង បន្ទាប់ពីហែលទឹករវាងកោះដែលគ្មានមនុស្សរស់នៅហើយព្យាយាម ដើម្បីផ្តល់សញ្ញាឱ្យទូកឆ្លងកាត់ដើម្បីសុំជំនួយ មុនពេលទៅដល់ដីគោកជាកន្លែងដែលគាត់ត្រូវបានរថយន្តឆ្លងកាត់។

Lisala ដែលមានបញ្ហាពិការជើងទាំងសងខាង ដែលមានចលនា "ដើរយឺតជាងទារកទៅទៀត" បានសម្រេចចិត្តមិនហៅរកជំនួយ ដោយសារតែលោកខ្លាចកូនប្រុស ឬក្មួយស្រីរបស់លោកប្រថុយជីវិត ដើម្បីជួយសង្គ្រោះលោក។ ជាអកុសល ពួកគេទាំងពីរនៅតែបាត់ខ្លួន មិនទាន់រកឃើញនៅឡើយ។និយាយទៅកាន់ស្ថានីយ៍វិទ្យុ Tongan Broadcom FM អំពីបទពិសោធន៍ដ៏អស្ចារ្យរបស់ខ្លួន Lisala បាននិយាយថា រូបលោក ត្រូវបានព្រមានជាលើកដំបូងអំពីរលកយក្សស៊ូណាមិដោយបងប្រុសរបស់លោក។

បុរសពិការរូបនេះ ​បាន​និយាយ​ថា ពេលនោះ គ្រួសាររបស់លោក ​បាន​ប្រញាប់ប្រញាល់​ ចេញ​ក្រៅ​ផ្ទះ​ហើយ​ឡើង​ដើមឈើ​ដើម្បី​គេច​ពី​រលក​បោកបក់​មក​ពី​ក្រោម។ដោយគិតថាគ្រោះថ្នាក់បានកន្លងផុតទៅហើយ ក្រុមគ្រួសារក៏បានឡើងចុះ ប៉ុន្តែកោះ ត្រូវបានវាយប្រហារដោយរលកទីពីរ ដែល Lisala ប៉ាន់ស្មានថាមានកម្ពស់ជាង ២០ ហ្វ៊ីត ft ដែលនាំពួកគេទាំងបីនាក់ចេញទៅសមុទ្រ។ Lisala បាននិយាយថា លោកមិនចង់ឃើញកូនប្រុស ឬក្មួយស្រីរបស់លោក នៅក្នុងទឹកទេ ដោយសារវាងងឹត ប៉ុន្តែ លោកអាចលឺសំឡេងស្រែកហៅរបស់ពួកគេ។Lisala បាននិយាយថា លោកបានធ្វើការសម្រេចចិត្តដ៏លំបាកមួយ ដោយមិនអើពើនឹងការយំ ហើយនៅស្ងៀម ព្រោះខ្លួនមិនចង់ឱ្យកូនប្រុស ឬក្មួយស្រី ប្រថុយជីវិត ដើម្បីជួយសង្គ្រោះលោកឡើយ។

ក្នុងនោះ លោក Lisala បាននិយាយថា៖ «ការពិតគឺគ្មានកូនប្រុសណាអាចបោះបង់ចោលឪពុកបានទេ។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​ឪពុក ខ្ញុំ​នៅ​ស្ងៀម​ព្រោះ​បើ ​ខ្ញុំ​ឆ្លើយ​តប​គាត់ គាត់​នឹង​ព្យាយាម​សង្គ្រោះ​ខ្ញុំ»។លោក នៅទីបំផុតបានរកឃើញដើមឈើដែលបាក់ ហើយសម្រេចចិត្តតោងវាដោយគិតថា ប្រសិនបើលោកស្លាប់ ក្រុមគ្រួសារ យ៉ាងហោចណាស់មានឱកាសរកសាកសពឃើញដែរ។ប៉ុន្តែជំនួសឱ្យការស្លាប់ បុរសដែលមានសំណាងរូបនេះ ពិតជាបានរសាត់ទៅកោះ Toketoke ក្បែរនោះ ដែលមិនមានមនុស្សរស់នៅជាកន្លែងដែលលោកបានមកដល់ កាលពីព្រឹកថ្ងៃអាទិត្យ។

Lisala បាននិយាយថា លោកបានសម្រាកពីរបីម៉ោង ខណៈពេលកំពុងប្រើក្រណាត់ដើម្បីព្យាយាមផ្តល់សញ្ញាដាក់ទូកពីរដែលឆ្លងកាត់ ប៉ុន្តែ ពួកគេមិនបានឃើញលោកទេ។បន្ទាប់មកប្រហែលម៉ោង ១០ព្រឹកថ្ងៃអាទិត្យ Lisala បានសម្រេចចិត្តហែលទឹក ចម្ងាយ ៤ម៉ាយទៅកាន់កោះ Polo'a ដែលមិនមានមនុស្សរស់នៅផងដែរ ដើម្បីចូលទៅជិតដីគោក។ការហែលទឹកបានចំណាយពេល ៨ម៉ោង Lisala បានទៅដល់កោះ Polo'a ប្រហែលម៉ោង​ ៦ល្ងាច មុនពេលហែលទឹកជាង ១ម៉ាយ ទៅកាន់កោះ Tongatapu ដែលជាកោះដ៏សំខាន់របស់តុងហ្គា៕

លោក Lisala Folau
លោក Lisala Folau ក្នុងកម្មវិធីវិទ្យុ
រូបភាព
រូបភាព

ប្រភព៖ Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]