ភ្នំពេញ៖ ថ្ងៃទី 20 ខែមករា ឆ្នាំ 2022 រថយន្តម៉ូដែលថ្មី PEUGEOT 3008 បានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន THH Import Export Co., Ltd. ដែលជាអ្នកចែកចាយផ្តាច់មុខសម្រាប់ម៉ាករថយន្ត Peugeot នៅក្នុងប្រទេសកម្ពុជា។

ការរចនាថ្មីដែលបំផុសគំនិតនៃម៉ូដែលថ្មី PEUGEOT 3008 កំណត់បរិបទសម្រាប់យុគសម័យថ្មីនៃភាពទំនើបជាមួយនឹងភាពឆើតឆាយស្រស់ស្អាតជាងមុន។ ផ្នែកខាងមុខនៃរថយន្តម៉ូដែលថ្មី PEUGEOT 3008 បានវិវត្តន៍ឆ្ពោះទៅរករចនាប័ទ្មដែលប្លែកថ្មី និងប្លែកពីគេមិនធ្លាប់មាន។ ការរចនាឡើងបែបទំនើបទាន់សម័យតាមរយៈការបង្កើនការកែលម្អសោភ័ណ្ឌភាព និងភាពរស់រវើក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំណាញ់កាងមុខថ្មីបង្ហាញពីរចនាប័ទ្មកាន់តែទំនើបគួរឲ្យទាក់ទាញ ​ចង្កៀងហ្វាមុខក៏ត្រូវបានរចនាថ្មី ដើម្បីអោយកាន់តែមានភាពស្វាហាប់ ភ្លឺច្បាស់និង​ មានបំពាក់ដោយបច្ចេកវិទ្យា​ LED

ត្រូវបានរចនាថ្មីដើម្បីអោយកាន់តែមានភាពស្វាហប់ ភ្លឺច្បាស់ និងមានបំពាក់បច្ចេកវិទ្យា LED

នៅផ្នែកខាងក្រោយ ភ្លើងស្តុប ដែលបានកែលម្អថ្មីមានបំពាក់នូវបច្ចេកវិទ្យា LED ពេញលេញ ដែលបង្ហាញនូវក្រញ៉ាំ 3D ចេញពន្លឺដ៏ភ្លឺច្បាស់ ដែលមានលក្ខណៈប្លែកពីគេរបស់ Peugeot

លក្ខណៈពិសេសខាងក្រៅរួមមាន៖
· កង់យ៉ាន់ស្ព័រ ទំហំ ១៨អ៊ីញ
· ឃ្លុបក្រោយបើកអូតូ
· ដំបូលបើក
· ចូលរថយន្តដោយមិនចាំបាច់ប្រើកូនសោ
· ស៊ិនស័រសុវត្តិភាព រថយន្តខាងមុខ និងខាងក្រោយ។

ភាពជោគជ័យជាសាកលនៃរថយន្តម៉ូដែល PEUGEOT 3008 ដោយសារផ្នែកខាងក្នុងដ៏អស្ចារ្យ។

នៅក្នុងរថយន្តម៉ូដែលថ្មី PEUGEOT 3008 បំពាក់ច្ចេកវិទ្យា PEUGEOT digital i-Cockpit® មានកាសឌីជីថលទំហំ 12.3 អ៊ីង ដែលអាចសេរ៉េតាមបំណង មានដៃចង្កូតតូចសម្រាប់បង្កើនសក្ដានុពលនៃការបើកបរ និងបំពាក់នូវអេក្រង់ថាច់ស្រ្គីនថ្មីនៅចំកណ្តាលតាប្លូមានទំហំ 10 អ៊ីញកម្រិតច្បាស់ត្រជាក់ភ្នែក។

រថយន្តម៉ូដែលថ្មីនេះក៏បានភ្ជាប់មកជាមួយនូវសោព្យាណូដ៏ប្រណិតចំនួនប្រាំពីរ "មុខងារបិទ/បើក" ដែលអនុញ្ញាតឱ្យចូលប្រើដោយផ្ទាល់ និងជាអចិន្ត្រៃយ៍ទៅកាន់មុខងារផាសុកភាពសំខាន់ៗ៖ អូឌីយ៉ូ ម៉ាស៊ីនត្រជាក់ រុករកដោយបញ្ជាជាសំឡេង កំណត់យានយន្ត ទូរស័ព្ទ កម្មវិធីទូរស័ព្ទ និងភ្លើងសញ្ញាព្រមានគ្រោះថ្នាក់។ រថយន្តម៉ូដែលថ្មី PEUGEOT 3008 ក៏ភ្ជាប់មកជាមួយមុខងារថ្មីសាកថ្មស្មាតហ្វូនឥតខ្សែ ដែលមានទីតាំងនៅចំកណ្តាលតាប្លូ ហើយបំពាក់ប្រព័ន្ធស្តង់ដារ Apple CarPlay® និង Android Auto™

លក្ខណៈពិសេសខាងក្នុងរថយន្តរួមមាន៖

· ពន្លឺភ្លើងបង្ហាញពីអារម្មណ៍
· ប៊ូតុងប្តូរលេខដោយប្រើមេដៃ
· ម៉ាស៊ីនត្រជាក់ពីរ
· កៅអីស្បែក
· ហ្វ្រាំងភ្លើង
· កៅអីបញ្ជា​បានប្រាំមួយយ៉ាង
· ប៊ូតុងជ្រើសរើសរបៀបបើកបរ (របៀបស្ព័រ)

រថយន្តម៉ូដែលថ្មី PEUGEOT 3008  ក៏បំពាក់នូវឧបករណ៍ជំនួយការបើកបរជំនាន់ចុងក្រោយ និងឧបករណ៍ជំនួយអ្នកបើកបរ ដែលជាផ្នែកមួយនៃបច្ចេកវិទ្យារបស់រថយន្តនេះរួមមាន៖

· កាមេរ៉ាមើលក្រោយ​ 180°
· ប្រព័ន្ធប្រាប់ពីគន្លងសុវត្តិភាពផ្លូវ
· ប្រព័ន្ធប្រាប់ដល់អ្នកបើកបរអោយមានការប្រុងប្រយ័ត្ន
· ប្រព័ន្ធគ្រប់គ្រងល្បឿនដោយវៃឆ្លាត
· ប្រព័ន្ធប្រាប់ពីការវ៉ា​ និង ជេង
· ប្រព័ន្ធគ្រប់គ្រងផ្លូវសុវត្តិភាពមានប្រាំ ​ (ផ្លូវធម្មតា ស្នូរ​​ ខ្សាច់ និង ESP)
· ប្រព័ន្ធគ្រប់គ្រងពេលចុះ និងឡើងភ្នំ
· ប្រព័ន្ធសុវត្តិភាព ស្តង់ដារចំនួន 6 ចំនុច2 (ពោងសុវត្តិភាព 6​ គ្រាប់, ប្រព័ន្ធហ្វាំសុវត្តិភាព ABS, ប្រព័ន្ធទប់លំនឹង​(ESP), ប្រព័ន្ធសុវត្តិភាពពេលជាប់ផុង (EBD), ប្រព័ន្ធសុវត្តិភាពការពារផ្លូវរអិល, ប្រព័ន្ធគ្រប់គ្រងផ្លូវចុះភ្នំ និងឡើងភ្នំ)។

ភាពរីករាយក្នុងការបើកបរ គឺជាផ្នែកសំខាន់នៃកេរ្តិ៍មរតករបស់រថយន្តម៉ូដែល PEUGEOT 3008 ថ្មីនេះ។ ការគ្រប់គ្រងរថយន្តគឺអស្ចារ្យ ដោយភ្ជាប់មកជាមួយនូវមុខងារផាសុកភាពក្នុងការបើកបរកម្រិតកំពូលធានាបាននូវភាពរីករាយក្នុងការបើកបរដ៏ល្អឥតខ្ចោះ និងនៅតែអាចបត់បែនបានយ៉ាងល្អឥតខ្ចោះ។

រថយន្តម៉ូដែល PEUGEOT 3008 ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 1.6L Twin Scroll Turbo High Pressure (THP) ផ្តល់កម្លាំង 165 សេះ និងកម្លាំងបង្វិល 240 Nm។ ម៉ាស៊ីន turbocharged ត្រូវ​បាន​ផ្គូរផ្គង​ជាមួយ​ប្រអប់​លេខ​អូតូ​ប្រាំមួយ​វគ្គ និង​ប្រព័ន្ធ​បើកបរប៉ុងពីរ 2WD។

រថយន្តម៉ូដែល PEUGEOT 3008  ថ្មីនេះត្រូវ​បាន​ដំឡើង​នៅ​រោងចក្រ​ផលិត Stellantis ក្នុងទី​ក្រុង Gurun រដ្ឋ Kedah ក្នុង​ប្រទេស​ម៉ាឡេស៊ី។ រថយន្តទាំងអស់ដែលបានផលិតឡើងនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun ឆ្លងកាត់ការធ្វើតេស្តភាពធន់ និងការធ្វើតេស្តគុណភាពនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់នូវដំណើរការបានល្អបំផុតសម្រាប់លក្ខខណ្ឌក្នុងស្រុក និងបំពេញតម្រូវការរបស់អតិថិជននៅទូទាំងអាស៊ីអាគ្នេយ៍។ រួមគ្នាជាមួយម៉ូដែល PEUGEOT 5008 រថយន្តម៉ូដែល PEUGEOT 3008 ថ្មីបានឆ្លងកាត់ការសាកល្បងចម្ងាយ 300,000 គីឡូម៉ែត្រដោយជោគជ័យនៅក្នុងលក្ខខណ្ឌអាកាសធាតុ និងបរិស្ថានផ្សេងៗគ្នានៅក្នុងតំបន់។

រថយន្តម៉ូដែល PEUGEOT 3008 ថ្មីបានមាន 4 ពណ៌ រួមមាន៖

· ពណ៌ប្រផេះ (Amazonite Grey)

· ពណ៌ស (Pearl White)

· ពណ៌ខ្មៅ (Nera Black)

· ពណ៌ត្នោត (Cuprite Brown) - ផ្តាច់មុខពិសេសសម្រាប់ម៉ូដែលថ្មី PEUGEOT 3008  

រថយន្តម៉ូដែល PEUGEOT 3008 ថ្មីមានការធានារយៈពេល 5 ឆ្នាំ ពីក្រុមហ៊ុនផលិតជាមួយនឹងរយៈពេលធានាគុណភាពរហូតដល់ 5 ឆ្នាំ និងចម្ងាយ 100,000 គីឡូម៉ែត្រ ដែលមួយណាបានមុនគេ ក្រោមកម្មវិធី New Lion Care របស់ក្រុមហ៊ុន PEUGEOT Cambodia

អំពីកម្មវិធី Lion Care

រថយន្តក្រុមហ៊ុន PEUGEOT CAMBODIA បានផ្ដល់ជូនកម្មវិធី LION CARE ជូនអតិថិជនពីថ្ងៃនេះទៅ។

Lion Care គឺជាកម្មវិធីដែលផ្តល់ជូនក្រោយពេលលក់ផ្ដាច់មុខដោយ Peugeot Cambodia.

កម្មវិធី 5+5 ផ្តល់ជូននូវកញ្ចប់សេវាកម្មដ៏ទូលំទូលាយ

· សេវាកម្មថែទាំ ឥតគិតថ្លៃរយៈពេល 5 ឆ្នាំ រួមបញ្ចូលទាំងថ្លៃពលកម្មនិងគ្រឿងបន្លាស់។

· ធានាពីរោងចក្រ 5ឆ្នាំ រឺ 10,000 គីឡូ

ហេតុអ្វីបានជា Lion Care  ត្រូវបានបង្កើតឡើង?

1. ដើម្បីផ្ដល់បទពិសោធ ដ៏ពិសេសមួយដល់ម្ចាស់រថយន្ត Peugeot ទទួលបានភាពកក់ក្តៅ បំផុតរយៈពេលយូរពី Peugeot Cambodia ដែលបានប្ដេជ្ញាចិត្ត ក្នុងការថែរក្សាអតិថិជនបន្ទាប់ពីការទិញរថយន្ត

2. អតិថិជនទទួលបានអារម្មណ៍ល្អ លើសេវាកម្មថែទាំនិងជួសជុលរថយន្ត។

3. បទពិសោធន៍សេវាកម្មមិនស្មុគស្មាញ

4. អត់មានការចំណាយសេវាកម្មថែទាំនិងជួសជុលរថយន្ត ហើយការចំណាយជាបន្ទុករបស់ក្រុមហ៊ុន Peugeot Cambodia

5. គ្មានការបារម្ភលើគ្រឿងបន្លាស់និងសេវាកម្មមិនល្អយើងរួមបញ្ចូលក្នុងកញ្ចប់តែមួយ

អត្ថប្រយោជន៍

កញ្ចប់មានតម្លៃ 4,000 USD (បួនពាន់ដុល្លារ)

អំពីក្រុមហ៊ុន PEUGEOT

PEUGEOT គឺ​ជា​ម៉ាក​យីហោ​ទូទៅ​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​និង​ជា​សាកល​។ តម្លៃរបស់​ម៉ាក​យីហោនេះគឺឧត្តមភាព ភាពទាក់ទាញ និងអារម្មណ៍។ មានវត្តមាននៅក្នុងប្រទេសជាង 160 ដែលមានកន្លែងលក់ 10,000 កន្លែង។ ក្រុមហ៊ុនPEUGEOT បានលក់រថយន្តជិត 1,200,000 គ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ 2020។ នៅឆ្នាំ 2021 បន្ទាប់ពីប្រារព្ធ ខួបលើកទី 210 របស់ខ្លួន  ក្រុមហ៊ុន PEUGEOT កំពុងបង្ហាញអត្តសញ្ញាណថ្មីរបស់ខ្លួនដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈ និងភាពមិនចេះហួសសម័យកាលរបស់ខ្លួន។ បន្ថែមពីលើរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មជាច្រើនប្រភេទដែលដើរដោយថាមពអគ្គិសនី ក្រុមហ៊ុន PEUGEOT បានបង្កើតគំនិតថ្មីអំពីសមត្ថភាពថ្មី។ រថយន្តម៉ូដែល 508 PEUGEOT Sport Engineered គឺជារថយន្តដំបូងគេនៅក្នុងខ្សែស្រឡាយថ្មីនៃរថយន្តដែលមានប្រសិទ្ធភាព និងសមត្ថភាពខ្ពស់។

អំពីក្រុមហ៊ុន  STELLANTIS

Stellantis គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅលើពិភពលោក និងអ្នកផ្តល់សេវាចល័ត ដែលត្រូវបានដឹកនាំដោយមានចក្ខុវិស័យច្បាស់លាស់៖ ដើម្បីផ្តល់សេរីភាពនៃការធ្វើដំណើរជាមួយនឹងដំណោះស្រាយប្លែកៗ តម្លៃសមរម្យ និងអាចទុកចិត្តបាន។ បន្ថែមពីលើបេតិកភណ្ឌដ៏សម្បូរបែប និងវត្តមានភូមិសាស្ត្រដ៏ធំទូលាយ ភាពខ្លាំងបំផុតរបស់ក្រុមហ៊ុនស្ថិតនៅក្នុងការអនុវត្តប្រកបដោយនិរន្តរភាព បទពិសោធន៍ និងទេពកោសល្យដ៏ឆ្នើមរបស់បុគ្គលិកដែលកំពុងធ្វើការនៅជុំវិញពិភពលោក។ Stellantis មានម៉ាកយីហោល្បីៗជាច្រើនរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយអ្នកចក្ខុវិស័យនិយមដែលមានមហិច្ឆតា និងស្មារតីប្រកួតប្រជែងដែលបង្ហាញបុគ្គលិក និងអតិថិជនដូចគ្នា។ Stellantis ប្រាថ្នាចង់ក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យបំផុត មិនមែនជាក្រុមហ៊ុនធំជាងគេនោះទេ ខណៈពេលដែលបង្កើតគុណតម្លៃបន្ថែមសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាសហគមន៍ដែលក្រុមហ៊ុនកំពុងដំណើរការ។

· ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ 076 738 4368
· Facebook Page: PeugeotCambodia
· វិបសាយ: peugeot.com.kh/
· អាសយដ្ឋាននៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ខសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស 7មករា ចង្ងាយ 200ម៉ែត្រ ខាងឆ្វេងដៃ ទីតាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]