ភ្នំពេញ៖ នៅផេកផ្លូវការរបស់ កងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ហោះថា អ្នកនាង ចោម ខ្វាន់ និងស្វាមី បានឧបត្ថម្ភ រថយន្តសារ៉ែន១គ្រឿង និងថវិកាចំនួន ៤លានរៀលទៀតផង  ជូនដល់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព។

បើតាមប្រភពដដែលបានបន្តទៀតថា រថយន្តសារ៉ែននេះ ជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ រួមចំណែកលើការងារចុះប្រតិបត្តិការពារសន្តិសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ក៏ដូចជា ការបង្រ្កាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌជ្រោយចង្វារ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោកស្រី ចោម ខ្វាន់ និងស្វាមី ផងដែរ ដែលមានទឹកចិត្តស្រលាញ់គាំទ្រអាវុធហត្ថ និងចូលរួមឧបត្ថម្ភ ដូច្នេះដែរ៕

ប្រភព​​៖ កងអាវុធហត្ថរាជធានីភ្នំពេញ

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]