ភ្នំពេញ៖ ក្រោយរយាលការងារសិល្បៈអស់ជាច្រើនឆ្នាំ តារាសម្តែងឆ្នើម សឿ សុធារ៉ា បានវិលមកសាងរូបភាព លើកញ្ចក់ទូរទស្សន៍ជាថ្មីក្នុងរឿងភាគរបស់ទូរទស្សន៍ ហង្សមាស ដែលអ្នកនាងបានចាប់ដៃជាមួយ អតីតដៃគូចាស់ដ៏ស័ក្តសម គឺគ្មានអ្នកណាឡើយក្រៅពីលោក ញ៉ែម សុគន្ធ

រឿង «ឫស្យា» គឺជារឿងភាគថ្មីរបស់ទូរទស្សន៍ ហង្សមាស ​ដែលកំពុងចាប់ផ្តើមចាក់ផ្សាយជូនទស្សនានៅ ថ្ងៃចន្ទ សប្តាហ៍ក្រោយនេះហើយ គឺចាប់ពីថ្ងៃទី ២៤ មករា​ ២០២២ នេះតទៅតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   អ្នកនាង សឿ ​សុធារ៉ា

តែថាលើកនេះ អ្នកនាង សឿ ​សុធារ៉ា ត្រូវសម្តែងជាតួអង្គកូនភ្លោះ ដែលមានអត្តចរឹកខុសគ្នាដាច់ស្រលះ  ម្នាក់កាចសែនកាច ម្នាក់ទៀតក៏ស្លូតសែនស្លូត ដែលទាំងបងទាំងប្អូនភ្លោះមួយគូនេះ ត្រូវជាប្រពន្ធរបស់ លោក ញ៉ែម សុគន្ធ ទាំងពីរតែម្តង។

ក្រោមការដឹកនាំសម្តែងពីអ្នកដឹកនាំដ៏ល្បីឈ្មោះ លោក កៅ សីហា កាន់តែធ្វើឲ្យទស្សនិកជន កំពុងតែ ពុះកព្រ្ជោលរង់ចាំទស្សនារឿងភាគខ្មែរមួយនេះយ៉ាងអន្ទះសារតែម្តង។

  រឿង «ឫស្យា»

រង់ចាំទស្សនា រឿង «ឫស្យា» ដែលនឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស​ HDTV ៕

រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
  រឿង «ឫស្យា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]