ថៃ៖ អាចនិយាយបានថា អ្នកដែលនិយមតាមដានសកម្មភាពការងារសិល្បៈរបស់តារាថៃស្រីៗទាំងប៉ុន្មាននាក់ខាងក្រោមនេះ ដែលជាតារាជ្រកក្រោមប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃ ប្រាកដជាបានដឹងហើយថា ពួកគេម្នាក់ៗក្រៅពីមានសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ហើយនោះ ពួកគេក៏សុទ្ធសឹងតែមានទេពកោសល្យ សមត្ថភាពសម្ដែងយ៉ាងពូកែ ដែលអាចបត់បែនគ្រប់កាលៈទេសៈ រហូតមានអ្នកគាំទ្រច្រើនហូរហែ។

ទន្ទឹម​នឹង​នេះ ដោយសារតែតារាសម្ដែងកំពូលៗទាំងនោះ មានទេពកោសល្យខ្លាំងដូច្នេះហើយ ទើបធ្វើឲ្យពួកគេ អាចឈរជើងនិងមានឈ្មោះបោះសម្លេងកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈអ្នកខ្លះបានប្រឡូកក្នុងវិស័យភាពយន្តនេះអស់ជាងដប់ម្ភៃឆ្នាំក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើគិតមកដល់ឆ្នាំ ២០២២ នេះ តារាស្រីទាំងប៉ុន្មាននាក់ខាងក្រោម នៅតែអាចក្ដោបបានទាំងតំណែងតួឯក និងក្ដោបបានទាំងប្រជាប្រិយភាព ហើយក៏នៅតែបន្តលេចមុខក្នុងរឿងភាគថ្មីៗជាបន្តបន្ទាប់ដែលកំពុងត្រៀមចាក់ផ្សាយក្នុងឆ្នាំនេះនាពេលឆាប់ៗផងដែរ៕

ពួកគេទាំងនោះ មានដូចខាងក្រោម៖

Bow Maylada
Toey Jarinporn
Mew Nittha
Taew Natapohn
Kimmy Kimberley
Bella Ranee
Yaya Urassaya
Rita Sririta
Janie Thienphosuwan
Chompoo Araya
Anne Thongprasom

ប្រភព៖ Thai Update

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]