សិង្ហបុរី៖ កាលពីថ្មីនេះ ត្រូវបានគេរាយការណ៍មកថាប្រទេសសិង្ហបុរីទំនងជានឹងឃើញ «រលកថ្មី» នៃកូវីដ១៩ ក្នុងពេលឆាប់ៗនេះ ជាមួយនឹងប្រភេទ Omicron ដែលឆ្លងកាន់តែច្រើនឥឡូវនេះបណ្តាលឱ្យយ៉ាងហោចណាស់ ៧០ ភាគរយនៃករណីប្រចាំថ្ងៃ។  

ក្នុងនោះផងដែរ គេបានបន្ថែមទៀតថា ប្រភេទ Omicron បានគ្របដណ្តប់យ៉ាងខ្លាំង ដោយសារវ៉ារ្យ៉ង់មួយនេះ កាន់តែឆ្លងខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ វាទំនងជាកើតរលកថ្មី មួយក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ករណីអាចកើនឡើងទ្វេដងរៀងរាល់ ២ ទៅ ៣ ថ្ងៃហើយអាចឈានដល់ ១ម៉ឺន ទៅ ១ម៉ឺន ៥ ពាន់ ករណីឬច្រើនជាងនេះក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា ភាគច្រើននៃករណី Omicron គឺមានលក្ខណៈ «ស្រាល» ជាពិសេសក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញដូច្នេះដែរ៕

ប្រភព៖ https://www.channelnewsasia.com/

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]