ចិន៖ ពេលនេះ ក្រុមហ៊ុនចិនជាច្រើន ត្រូវបានអនុញ្ញាតឱ្យផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ របស់ក្រុមហ៊ុន Merck ក្នុងតម្លៃថោក ដើម្បីជួយផ្គត់ផ្គង់ប្រទេសដែលមានប្រាក់ចំណូលទាប។ នេះបើការបញ្ជាក់ឱ្យដឹងពី អង្គការដែលគាំទ្រដោយអង្គការសហប្រជាជាតិបាន កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងនោះ អង្គការសុខភាពសាធារណៈ Medicines Patent Pool (MPP) ជាអង្គការគាំទ្រដោយអង្គការសហប្រជាជាតិដែលធ្វើការដើម្បីពង្រីកលទ្ធភាពទទួលបានថ្នាំសង្គ្រោះជីវិតសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យមបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុនឱសថ ដូចជា Shanghai Fosun Pharmaceutical, BrightGene Bio-Medical Technology, Shanghai Desano Pharmaceuticals និង Lonzeal Pharmaceuticals មានការអនុញ្ញាតឱ្យផលិតទាំងគ្រឿងផ្សំឆៅ និងផលិតផលសម្រេចនៃឱសថលេបប្រឆាំងមេរោគកូវីដ១៩ molnupiravir។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនទាំងនោះ ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន ២៧មកពីប្រទេសចំនួន ១១រួមទាំងក្រុមហ៊ុន Beximco Pharmaceuticals របស់ប្រទេសបង់ក្លាដែស ក្រុមហ៊ុន Natco Pharma របស់ប្រទេសឥណ្ឌា និងក្រុមហ៊ុន Aspen Pharmacare របស់អាហ្វ្រិកខាងត្បូង ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណមិនផ្តាច់មុខក្នុងការផលិតគ្រឿងផ្សំឆៅសម្រាប់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ molnupiravir៕



ប្រភព៖ South China Morning Post
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]