ភ្នំពេញ៖ បច្ចុប្បន្ននេះ នៅក្នុងវិស័យខ្សែភាពយន្តខ្មែរ កាន់តែមានប្រជាប្រិយភាព ព្រមទាំងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយពួកគេបានមើលឃើញពីទេពកោសល្យសម្ដែងពីតួអង្គជាច្រើន បច្ចេកទេសនៃការថត ក៏ដូចជាការដឹកនាំ ដែលធ្វើឲ្យរឿងនីមួយៗកាន់តែមានគុណភាព។ 

ជាក់ស្ដែង ក្រៅពីសមត្ថភាពហើយ ភាពស្រស់ស្អាតនៃរូបសម្រស់របស់តួអង្គ ក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចទាក់ទាញអ្នកទស្សនាកាន់តែច្រើនឡើង ថែមទៀត។ ហើយថ្មីៗនេះ ស្រាប់តែមានការបង្ហាញពីមុខមាត់របស់តួឯកប្រុសថ្មីមួយ នៅលើបណ្ដាញសង្គម ដែលមានឱកាស ក្ដោបបានតំណែងជា​ឯកប្រុសប្រុស ក្នុងខ្សែភាពយន្តប្រចាំស្ថានីយ៍ប៉ុស្ត៏ទូរទស្សន៍ដ៏ល្បី ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ តារាប្រុសចំនូលថ្មីរូបនេះ មានឈ្មោះថា Heng MengKhun និងមានមុខមាត់ រូបរាងដ៏ស្រស់សង្ហា ដែលកំពុងទាញយកអារម្មណ៍ទស្សនិកជនជាច្រើន ដែលមើលទៅពិតជាមានភាពសាកសមទៅនឹងតំណែងតួឯកប្រុស ខណៈដែលទទួលបានការសរសើរយ៉ាងលើសលប់ ព្រមទាំងសង្ឃឹមថា រូបលោកនឹងខិតខំប្រឹងប្រែងដើរតួនាទីឲ្យបានល្អបំផុត និងមិនធ្វើឲ្យប្រិយមិត្តមានការខកបំណងនោះឡើយ៕

ប្រភព៖ គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ

សូមទស្សនារូប​ភាពខាងក្រោម៖ 

Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]