កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២២ ខែមករាកន្លងទៅ គឺជាថ្ងៃដ៏ពិសេស របស់ តារាស្រី Park Shin Hye ដែលនាងបានលះបង់ភាពនៅលីវ ដឹកដៃស្វា​មី លោក Choi Tae Joon ចូលរោងការ ដែលនៅក្នុងពិធីមួយនេះ ថែមទាំងមានការចូលរួមពីសំណាក់តារាល្បីជាច្រើន ពោរពេញដោយភាពកក់ក្ដៅ។

យ៉ាងណាមិញ​ ក្រៅពីការរៀបចំពិធីហើយ តារាស្រី Park Shin Hye ក៏បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតកូនក្រមុំ ដោយបានផ្លាស់ប្តូរ នូវឈុតរ៉ូប ចំនួន ៣ ផ្សេងៗគ្នា ដែលនៅក្នុងឈុតនីមួយបានធ្វើឲ្យនាងកាន់តែមានភាពស្រស់ស្អាតខ្លាំងឡើង ដូចជាព្រះនាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា តម្លៃពិតប្រាកដនៃរ៉ូបនីមួយៗ មិនទាន់ចេញច្បាស់នៅឡើយទេ ប៉ុន្តែត្រូវបានគេដឹងថា តម្លៃរ៉ូបដែល Park Shin Hye បានស្លៀកក្នុងពិធីមង្គលការ គឺមិនតូចតាចនោះទេ ដែលរូបនាង បានជ្រើសរើសក្នុង collection Monique Lhuillier Bridal Spring 2021 ព្រមទាំងត្រូវគេប៉ាន់ស្មានថា មានតម្លៃជាង ៨៩០០ ដុល្លារ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Park Shin Hye 
Park Shin Hye
Park Shin Hye និង ស្វាមី
Park Shin Hye និង ស្វាមី
Park Shin Hye
Park Shin Hye
Park Shin Hye
Park Shin Hye

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]