ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា គ្រីស ឌីវ៉ា គឺជាអ្នកច្នៃម៉ូត និងជាតារាស្រី ក៏ដូចជា ឌីជេ ដ៏មានសម្រស់ស្រស់ស្អាតបូករួមនឹងទេពកោសល្យមួយរូប ដែលកំពុងតែទទួលបានភាពល្បីល្បាញ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនិងបណ្តាអ្នកគាំទ្រផ្សេងទៀតជាច្រើនផងដែរ។
ទន្ទឹមនឹងនេះ តារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យប៉ិនប្រសប់ជាឌីជេនោះទេ តែគេក៏ចាប់អារម្មណ៍ទៅលើម៉ូដសម្លៀកបំពាក់ដែលតារាស្រីរូបនេះ តែងតែស្លៀកបង្ហាញជារឿយៗផងដែរ។ ដែរក្នុងនោះគេឃើញថារាល់សម្លៀកបំពាក់ដែល គ្រីស ឌីវ៉ា បានច្នៃចេញជាសម្លៀកបំពាក់គឺមានលក្ខណប្លែកពីគេជានិច្ច ដោយម៉ូដខ្លះតែងមានស្បៃអមពីក្រោយយ៉ាងស្រស់ស្អាត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ គ្រីស ឌីវ៉ា អ្នកសិល្បៈមួយរូបដែលមានស្ទាយ៍តុបតេងខ្លួនខុសពីគេ ជាពិសេសគឺទស្សនិកជនចាប់អារម្មណ៌ទៅលើការម៉ូដសក់ដែល តារាស្រីរូបនេះមិនដែលទុកឲ្យមានសក់វែងនោះទេ និយាយឲ្យចំគឺនាងកោសក់តែម្ដង។ យ៉ាងណាមិញ បើទោះបីជាគ្មានសក់ធ្វើម៉ូដដូចគេ តែ គ្រីស ឌីវ៉ា នៅតែមានទំនុកចិត្តក្នុងការបង្ហាញខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់ស្អាតប្លែកៗ ដែលនាងច្នៃចេញដោយខ្លួនឯងផ្ទាល់។ ជាក់ស្ដែង ដូចឈុតប្រពៃណីពណ៌ទឹកក្រូច ជាមួយនឹងអាវប៉ោងស្មាមានប៉ាក់ឌិន ដែល ឌីជេ ស្រីរូបនេះបានស្លៀកពិតជាស្រស់ស្អាត សាកសមខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]