កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២២ ខែមករា នៃកម្មវិធី «Knowing Brothers» YouTuber និងបេក្ខនារីក្នុងកម្មវិធី «Single's Inferno» Ji A បានបង្កឲ្យមានការ ចម្រូសចម្រាសម្តងទៀត ក្រោយតារាស្រីរូបនេះ នៅតែមានវត្តមាន ក្នុងកំឡុងពេល ការបង្កចម្លោះ ជុំវិញប្រើប្រាស់របស់ក្លែងក្លាយ។

មុនពេលចាក់ផ្សាយ JTBC បានប្រកាសថាពួកគេនឹងកែសម្រួលដករូបភាពរបស់ Ji A ប៉ុន្តែទំនាក់ទំនងរបស់នាងជាមួយភ្ញៀវផ្សេងទៀតនឹងនៅតែមាននៅលើកម្មវិធី។ ទោះជាយ៉ាងណាក៏ដោយ វគ្គនេះបានទាក់ទាញចំណាប់អារម្មណ៍ ខណៈដែលចំណុចរបស់នាង មិនត្រូវបានកែសម្រួលចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរ Ji A បានបង្ហោះសារសុំទោសនៅលើ Instagram របស់នាងកាលពីថ្ងៃទី ១៧ ខែមករា ដោយបានសារភាពថានាងបាន ប្រើរបស់ក្លែងក្លាយ នាងថែមទាំងបានពន្យល់ថានាងបានធ្វើដូច្នេះដោយសារតែនាងមិនដឹងអំពីបញ្ហាកម្មសិទ្ធបញ្ញា នៃប្រ៊េននោះទេ ដែលប្រើប្រាស់របស់ក្លែងក្លាយបែបនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]