បរទេស៖ បើតាមប្រភពមួយ បានរាយការណ៍មកថា តារាចម្រៀង John Legend បានកាន់កាប់ផ្ទះពីរ នៅជាប់គ្នា ស្ថិតនៅជាន់ទីប្រាំមួយទាំងមូល និងពាក់កណ្តាលនៃជាន់ទី ៥ នៃអគារ Brewster Carriage House ក្នុងសង្កាត់ Nolita នៃ Manhattan ទីក្រុងញូវយ៉ក។

ជាក់ស្តែង ម្ចាស់បទ «All of Me» និងភរិយា Chrissy Teigen បានទិញផ្ទះល្វែងពីរដាច់ដោយឡែកពីគ្នាក្នុងក្នុងតម្លៃ ៩ លានដុល្លារ និង ៧.៧ លានដុល្លារ។ ពួកគេគ្រោងនឹងបញ្ចូលគ្នា និងកែប្រែអាផាតមិនទាំងពីរឱ្យទៅជាអគារដ៏ប្រណិតមួយ ប៉ុន្តែមិនមានពេលវេលា ព្រោះតែអ្នកទាំងពីរ ចំណាយពេលភាគច្រើននៅផ្ទះ នៅឆ្នេរខាងលិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រលប់ទៅក្នុងឆ្នាំ ២០២០ គូស្នេហ៍តារាដែលឈ្នះពានរង្វាន់ Grammy បានទិញវិមានដ៏ធំមួយដែលមានតម្លៃ ១៧.៥ លានដុល្លារនៅ Beverly Hills រដ្ឋ Los Angeles ។ ទ្រព្យសម្បត្តិដែលមានស្រាប់សរុបរបស់ John Legend និង Chrissy Teigen គឺប្រហែល ៥៧ លានដុល្លារ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

John Legend និង ភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]