ចិន៖ កាលពីថ្មីៗនេះ យោងតាមទំព័រដ៏ល្បីSina បានរាយការណ៍ថា តារាស្រី Michelle Chen និង ស្វាមី លោក Chen Xiao បានចែករំលែកពី ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដែលបានក្លាយរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅពេលតារាស្រីរូបនេះ បានចេញសរសើរស្វាមីយ៉ាងពេញៗមាត់។
ក្នុងនោះដែរ Michelle Chen បានលើកឡើងថា ស្វាមីរបស់នាង លោក Chen Xiao គឺជាអ្នកដែលចេះគិតគូ ស្លូតបូត មានចិត្តក្លាហាន ព្រមទាំងជា មេផ្ទះយ៉ាងសុភាព នៅក្នុងគ្រួសារ ទៀតផង។ ជាពិសេស តារាស្រីរូបនេះ ក៏បាននិយាយថា ស្វាមីរបស់ខ្លួន តែងតែម៉ាស្សាប្រពន្ធ ជួយមើលថែកូន សម្អាតផ្ទះ និងធ្វើម្ហូប ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក សម្រាប់ លោក Chen Xiao វិញក៏មិនខុសអ្វីភរិយារបស់ខ្លួន ដោយបានលើកសរសើរថា នាង គឺជាមនុស្សរឹងមាំ ក្លាហាន និងមានការអប់រំខ្ពស់ ហើយដោយសារតែ ពួកគេចេះគោរពនិងយោគយល់គ្នាទៅវិញទៅមកនោះ ទើបអ្នកទាំងពីរ កម្រនឹងឈ្លោះគ្នាណាស់។ ជាពិសេស លោក Chen Xiao ថែមទាំងបានបង្ហើបទៀតថា ការងាររបស់ពួកគេ ធ្វើឱ្យអ្នកទាំងពីរបែកគ្នាជាញឹកញាប់ ប៉ុន្តែ វាមិនបានផ្លាស់ប្តូរទំនាក់ទំនងដ៏ស្អិតរមួតមួយនេះនោះឡើយ បើទោះបីជា រវល់យ៉ាងណា ក៏អ្នកទាំងពីរ នៅតែអាចឆ្លៀតពេល សួរសុខទុក្ខគ្នាទៅវិញទៅមកបាន ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]