ថៃ៖ កាលពីកន្លងទៅនេះ តារាចម្រៀងប្រុស លោក GunNaPat បានចេញ​មក​បើក​ចំហ​ពី រឿងរ៉ាវ​ស្នេហា​ចាស់​ទាំង​ស្រុង​ ដែលធ្វើឲ្យហ្វេនៗរំជួលចិត្ត បន្ទាប់ពីរូបលោក បានសារភាពថា ខ្លួនធ្លាប់លួចលាក់មានទំនាក់ទំនងស្នេហាជាមួយនឹងតួឯកស្រីល្បីម្នាក់ អស់រយៈពេល ៧ឆ្នាំ និងមិនភ្លេចបង្ហាញពីអារម្មណ៍ជាមួយនឹងអតីតមិត្តស្រី នាង Marie Broenner ដែលលោក នៅតែចង់រាប់អានជាមួយនាង បើទោះបីជាដឹងថា ភាគីម្ខាងទៀតមិនពេញចិត្តក៏ដោយ។ 

យ៉ាងណមិញ មិនយូរប៉ុន្មាន ថ្មីៗនេះ តារាស្រី Marie Broenner ស្រាប់តែចេញមកធ្វើការបង្ហោះរូបភាព នៅលើ Instagram ដែលវាជារូបភាពពី បទចម្រៀងថ្មី ហើយនាងក៏បានសម្ដែងនៅក្នុង MV នោះ ទៀតផង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ជាមួយនឹងរូបភាពបង្ហោះនេះ Marie បានសរសេររៀបរាប់ថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marie Broenner

ម៉្យាងវិញទៀត ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យមនុស្សមួយចំនួនបានបញ្ចេញមតិ និងគិតថា ​ក្រៅពី​ចេញផ្សព្វផ្សាយ​បទ​ចម្រៀងមួយនេះហើយ តើន័យក្នងសារនេះ អាចនឹងទាក់ទងជាមួយនឹងសង្សារចាស់ដែរឬយ៉ាងណា ​ខណៈដែលហ្វេនៗដទៃទៀត បាន​ត្រឹមសរសើរ ទៅ​លើ​ការសម្ដែងយ៉ាងល្អរបស់នាង ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Marie
Marie
Marie
Marie
GunNapat
GunNapat
GunNapat
GunNapat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]