កំពត៖ នាពេលប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តកំពត បានធ្វើការបន្តរកឃើញបង្គាចាក់បញ្ចូលចាហួយ(សារធាតុ CMC) ចំនួន ១ ៤៨៤គីឡូក្រាមផងដែរ។

ដោយឡែក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ យោងតាមការចេញផ្សាយព័ត៌មានរបស់ ក.ប.ប ចំនួនបង្គាចាក់បញ្ចូលចាហួយដែលមានចំនួនច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង១តោនខាងលើនេះ ត្រូវបានមន្ត្រីក.ប.បប្រចាំខេត្តកំពត និងមានទាំងកម្លាំងសមត្ថកិច្ច ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រខាងលើ នៅឯចំណុចព្រំដែនខេត្តកំពត ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលបំណងគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។ លទ្ធផលគឺមន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាមដែលមានសារធាតុ​ CMC (ចាហ៊ួយ)​ គីមីហាមឃាត់។ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពត្រួតពិនិត្យរបស់មន្ត្រីប៉ូលីស
សកម្មភាពត្រួតពិនិត្យរបស់មន្ត្រីប៉ូលីស
បំផ្លាញបង្គារដែលចាក់ចាហួយចូល
បំផ្លាញបង្គារដែលចាក់ចាហួយចូល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]