បែលហ្ស៊ិក៖ បាតុកររាប់ពាន់នាក់ បានដើរដង្ហែឆ្លងកាត់ទីក្រុងប្រ៊ុចសែល (Brussels) កាលពីថ្ងៃអាទិត្យ ទី២៣ មករានេះ ដើម្បីតវ៉ានឹងច្បាប់ប្រឆាំងកូវីដ១៩ ខណៈរលកនៃការឆ្លងកូវីដប្រភេទអូមីក្រុង បណ្តាលឱ្យការឆ្លងឈានដល់កម្រិតខ្ពស់បំផុត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia។
អ្នកយកព័ត៌មាន AFP បាននិយាយថា ហ្វូងមនុស្សដ៏ធំសម្បើម ហាក់ដូចជាមានទំហំធំជាងបាតុកម្មមុនៗ ដែលបានដង្ហែឆ្លងកាត់រដ្ឋធានីបែលហ្ស៊ិក ទៅកាន់អគាររបស់សហភាពអឺរ៉ុប ហើយក៏មានការប៉ះទង្គិចគ្នាជាមួយប៉ូលីសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកតវ៉ា បានកាន់ស្លាកសញ្ញារិះគន់នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo និងលិខិតឆ្លងដែនសុវត្ថិភាពកូវីដ១៩ដែលបង្ហាញថាអ្នកត្រូវបានចាក់វ៉ាក់សាំងរួច ឬបានធ្វើតេស្តអវិជ្ជមានកូវីដ ដែលត្រូវការសម្រាប់ការចូលទៅកាន់កន្លែងជាច្រើន។អ្នករៀបចំរួមទាំងបាតុកម្មទូទាំងពិភពលោកដើម្បីសេរីភាព និងសហគមន៍អឺរ៉ុបដើម្បីសេរីភាពបានអំពាវនាវឱ្យប្រជាជនមកពីរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត។
ការតវ៉ានេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលមួយចំនួនស្វែងរកការបន្ធូរបន្ថយការរឹតបន្តឹង បើទោះបីជាវីរុសបម្លែងខ្លួនអូមីក្រុង រីករាលដាលយ៉ាងគំហុក ដែលបណ្តាលឱ្យមានការកើនឡើងនៃការឆ្លងក៏ដោយ។ទីភ្នាក់ងារសុខភាពរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា វីរុសបម្លែងខ្លួនអូមីក្រុងឥឡូវនេះ បានក្លាយជាវីរុសលេចធ្លោ ដែលកំពុងចរាចរ នៅក្នុងប្លុកនិងប្រទេសជិតខាងមួយចំនួននៅក្នុងសហភាពអ៊ឺរ៉ុប។
លោក De Croo កាលពីថ្ងៃសុក្រនេះ បានប្រកាសអនុញ្ញាតឱ្យ ភោជនីយដ្ឋាន និងបារ អាចពង្រីកម៉ោងបម្រើសេវាកម្ម ខណៈក្លឹបរាត្រី នៅតែបន្តបិទ។
សូមបញ្ជាក់ផងដែរថា ប្រទេសបែលហ្សិក បានរកឃើញការឆ្លងប្រចាំថ្ងៃកើនឡើងដល់ជាង ៦០,០០០ នាក់ ក្នុងសប្តាហ៍មុន នៅក្នុងអ្វីដែលអាជ្ញាធរ បានហៅថាជា «រលកយក្សស៊ូណាមិ» ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]