ថៃ៖ គឺជាទិដ្ឋភាពដ៏រំភើបមួយសម្រាប់ តារាស្រី Kimberley នៅក្នុងឆ្នាំនេះ ស្របពេលបានឈានចូលដល់​វ័យ ៣០ ឆ្នាំ និងត្រូវបានគូស្នេហ៍បណ្ដូលចិត្ត លោក Mark Prin រៀបចំកម្មវិធីអបអរ យ៉ាងរីករាយ កាលពីថ្មីៗនេះ។ 

នៅក្នុងនោះ បើទោះបីជាមិនធំដុំប៉ុន្មានក្ដី តែកម្មវិធីជប់លៀងខួបកំណើតរបស់ Kimberley ក៏មានការតុបតែងលម្អយ៉ាងស្រស់ស្អាត​ ជាមួយនឹងភ្លើងពណ៌ និងផ្កាតែងលើតុ ដែលជួយឲ្យទិដ្ឋភាពមួយនេះ កាន់តែមានភាពស្រស់ស្រាយ មួយកម្រិតទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកម្ចាស់កម្មវិធី ក៏មិនឲ្យចាញ់ដូចគ្នាដែរ Kimberley បានលេងខ្លួនក្នុងឈុតពណ៌ស្រស់ ពោរពេញដោយភាពទាក់ទាញយ៉ាងខ្លាំង ព្រមទាំងបើកបង្ហាញនូវភាពស្និទ្ធស្នាល ស្នាមញញឹមយ៉ាងមានក្ដីសុខ ជាមួយនឹងគូស្នេហ៍របស់ខ្លួន នៅក្នុងថ្ងៃដ៏ពិសេសមួយនេះ ម៉្យាងវិញទៀត ទន្ទឹមការបង្ហាញនេះ តារាស្រីរូបនេះ ក៏មិនភ្លេចបង្ហាញពីអារម្មណ៍រំភើប ក៏ដូចជាបានអរគុណទៅដល់គូស្នេហ៍នាង ដែលតែងតែផ្ដល់នូវភាពរីករាយ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Kimberley 
Kimberley 
Kimberley 
Kimberley 
Kimberley 
Kimberley 
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍
Kimberley និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]