តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធីបង្ហាញមុខ និងជួបជុំបវរកញ្ញាឯកចក្រវាលកម្ពុជា មហាជន និងអ្នកនិយមតាមដានគាំទ្រវិស័យមួយនេះ បានផ្ទុះការភ្ញាក់ផ្អើល និងងើយឆ្ងល់ជាខ្លាំង ក្រោយបានឃើញរូបថតប៉ុន្មានសន្លឹកដែលមានវត្តមានបវរកញ្ញាឯកចក្រវាលកម្ពុជា៤ជំនាន់ ប៉ុន្តែបែរជាមិនឃើញមានវត្តមានកញ្ញា ប៊ី សុធារី ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧ និងជាបេក្ខនារីតំណាងឲ្យកម្ពុជាដំបូងទៅវិញ។

ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ គេឃើញមានវត្តមានកញ្ញារឿនណាត បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា សំណាងអេលីណា បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៩ កញ្ញារ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ ព្រមទាំងកញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១ នៅក្នុងឈុតពណ៌ខ្មៅ និងលម្អដោយគ្រឿងអលង្ការដ៏ស្រស់ស្អាត ប៉ុន្តែបែរជាមិនឃើញមានវត្តមានរបស់កញ្ញាប៊ី សុធារី ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៅពីក្រោយការអវត្តមានរបស់កញ្ញាប៊ី សុធារីទេ ស្របពេលដែលអ្នកគាំទ្រវិស័យមួយនេះជាច្រើនបានផ្ទុះការងើយឆ្ងល់ជាខ្លាំង៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷

កញ្ញា ប៊ី សុធារី
កញ្ញា ប៊ី សុធារី
កញ្ញា ប៊ី សុធារី
កញ្ញា រ៉េត សារីតា និងកញ្ញា ងិនម៉ារ៉ាឌី
រូបថតជុំបវរកញ្ញាទាំង៤ជំនាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]