កូរ៉េខាងត្បូង៖ អ្នកណាមិនស្គាល់ តារាចម្រៀងដ៏ល្បីល្បាញ Rosé ជាសមាជិកដ៏ស្រស់ស្អាតមួយរូបរបស់ក្រុម Blackpink ដែលទទួលបាន ការស្រលាញ់គាំទ្រ ជាច្រើនពីមហាជនជុំវិញពិភពលោក។ ជាពិសេស នាងមានរូបរាងតូចច្រឡឹង មុខមាត់ស្រស់ស្អាត មិនថា ពាក់ឈុតអីក៏សមភ្នែកទាំងអស់។

មិនតែប៉ុណ្ណោះ មានហ្វេនៗស្ទើរទូទាំងពិភពលោក ទទួលស្គាលថា តារាស្រីដែលមានរូបរាងស្រឡូន​ Rosé មានសម្រស់ស្រស់ស្អាតកម្រិតណា មើលកាន់តែយូរកាន់តែឃើញស្អាត។ ជាពិសេស Rosé មានមុខមាត់ស្អាត និង មានប្រជាប្រិយភាពមិនចាញ់សមាជិក Blackpink ដ៏ទៃទៀតនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស សូម្បីតែរូបភាពថ្មីៗនេះ ដែល Rose ទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីស្តាក្រាម ក្នុងសម្លៀកបំពាក់បិទជិតឈឹង មិនឃើញសូម្បីតែមុខ ក៏មានហ្វេនអ្នកគាំទ្រលាន់មាត់សសើរព្រាត ពីសម្រស់ដែលចែងចាំងពីកែវភ្នែករបស់នាងដែរ។ ដោយហេតុតែជាស្រីស្អាត Rose ស្លៀកពាក់បែបណាក៏នៅតែស្អាត៕

សូមទស្សនារូបភាពខាងក្រោម៖

Rose
Rose
Rose
Rose
Rose
Rose

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]