ហុងកុង៖ ថ្មីៗនេះ តារាសម្ដែងស្រី Shu Qi បានបង្ហោះរូបថត និងវីដេអូជាមួយនឹងស្វាមីរបស់ខ្លួន ដែលបាននាំគ្នាសម្អាតផ្ទះ នៅឯហុងកុង បន្ទាប់ពីបានជួបជុំគ្នា ក្រោយពីមានភាពមមាញឹកនឹងការងារ ជាពិសេស យោងតាមប្រភពដែលបានបង្ហាញនេះ បានឲ្យដឹងថាអ្នកទាំងពីរមានគម្រោង ទៅប្រារព្ធពិធីចូលឆ្នាំថ្មី នៅហុងកុងជាមួយគ្នា ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ រូបភាពដែល Shu Qi បានលាតត្រដាងនោះ បានបង្ហាញឲ្យឃើញ ពីទិដ្ឋភាពខាងក្នុងអាផាតមិន ដែលត្រូវបានទុកចោល ដោយគ្រឿងសង្ហារឹម និងវ៉ាលី ខណៈដែលខាងក្នុងផ្ទះ មានលក្ខណៈសាមញ្ញក៏ដោយ ព្រមទាំងធ្វើការសម្អាតអស់រយៈពេលពីរម៉ោង តែទោះយ៉ាងណា អាផាតមិនមួយនេះ ក៏មានភាពស្រស់ស្អាតគួរឲ្យចង់រស់នៅ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តារាស្រី Shu Qi ក៏បានចែករំលែកពីអារម្មណ៍ផ្ទាល់ខ្លួន ពេលត្រលប់មកដល់ហុងកុងលើកនេះ បន្ទាប់ពីអស់រយៈពេលពីរឆ្នាំដែលបានឃ្លាតឆ្ងាយ ដោយលើកឡើងថា កន្លែងអង្គុយ និងរបស់របរគ្រប់យ៉ាងនៅតែដដែល និងជាអ្វីៗដែលធ្លាប់ស្គាល់ពីមុន ហើយការបង្ហោះរបស់ Shu Qi ក៏បានធ្វើឲ្យ ទស្សនិកជន ចូលរួមអបអរ និងជូនពរឲ្យស្វាមីភរិយាអ្នកទាំងពីរ ឲ្យកាន់តែមានសុភមង្គល ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Shu Qi
Shu Qi
Shu Qi និង ស្វាមី
Shu Qi និង ស្វាមី
Shu Qi និង ស្វាមី
ក្នុងផ្ទះរបស់ Shu Qi
ក្នុងផ្ទះរបស់ Shu Qi
ក្នុងផ្ទះរបស់ Shu Qi
ក្នុងផ្ទះរបស់ Shu Qi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]