ភ្នំពេញ៖ បើកក្បាលទំព័រឆ្នាំថ្មីភ្លាម ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពអស្ចារ្យ និងរំភើបជូនអតិថិជនរបស់ខ្លួនភ្លែតតែម្តង ជាមួយនឹងការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកា ដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុកជាមួយនឹងកាមេរ៉ាថតរូបបានច្បាស់ស្អាត និងប្រើធន់កម្លាំងថាមពលថ្មខ្លាំង ម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ 2022 នេះ។ អតិថិជនទាំងអស់ក៏នឹងទទួលបាននូវកម្មវិធីប្រូម៉ូសិនថែមជូន កាតាបស្ពាយ ដ៏ស្រស់ស្អាតបន្ថែមទៀតផងដែរ។

សាមសុងម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ 2022 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បានទាំងស្មាតហ្វូនសេរីទំនើបចុងក្រោយតម្លៃធូរថ្លៃផង បានទាំងប្រូម៉ូសិនថែមជូនម៉ាពេញចិត្តផង! សូមបញ្ជាក់ផងដែរថា Galaxy A03 ស៊េរីថ្មី ឆ្នាំ2022 ដែលក្រុមហ៊ុន សាមសុង ដាក់លក់លើទីផ្សារនាពេលនេះ គឺពិតជាមានសមត្ថភាពអស្ចារ្យមិនធម្មតាមែន បើធៀបនឹងផលិតស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល ឬអាចនិយាយបានថា មានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ ដែលហ៊ានផលិតស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ជាមួយនឹងតម្លៃដ៏សមរម្យបំផុតបែបនេះ។

សាមសុងម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ 2022 

ឮបែបនេះហើយដូចជាមិនចង់ជឿមែនទេ? អ៊ីចឹង សាមសុង សូមលើកយកចំណុចពិសេស ដែលចាក់ដោតបេះដូង និងធ្វើឱ្យលោកអ្នកលាន់ម៉ាត់ ហើយធ្វើការសម្រេចចិត្តតែម្តង! លើកនេះស្មាតហ្វូន Galaxy A03 ដែលមានគុណភាពខ្ពស់ ល្អហួសតម្លៃត្រូវបានផលិតឡើងមកជាមួយ៖

* កាមេរ៉ាក្រោយ៖ ទំហំ 48 MP 

* ទំហំអេក្រង់៖ 6.5”

* ថាមពលថ្ម៖ 5000 mAh

* អង្គផ្ទុកទិន្នន័យ៖ 32GB / 64GB 

* អង្គចងចាំ៖ 3GB / 4GB 

* តម្លៃ៖ $139 (3/32GB) / $159 (4/64GB)

សាមសុងម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ 2022 
សាមសុងម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ 2022 

ម៉េចដែរ…? សាកគិតមើលតម្លៃត្រឹម 100 ដុល្លារជាង ទទួលបានស្មាតហ្វូនកម្រិតប៉ុណ្ណេះ ពិតជាអស្ចារ្យណាស់ រកឯណាបានទៅ…គឺរកបានតែនៅក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ។ នៅចាំអីទៀត ឆ្លៀតទិញមួយសម្រាប់កូនក្មួយ ទិញពីរសម្រាប់អ៊ី សម្រាប់អ៊ំ ទិញបីសម្រាប់តាយាយទៅ ពិតជាមិនខកបំណងឡើយ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]