ភ្នំពេញ៖ យើងមិនអាចដឹងទេថា ជីវិតរស់នៅសព្វថ្ងៃរបស់យើងនឹងទៅជាយ៉ាងណា ប្រសិនបើគ្មានប្រព័ន្ធដំណោះស្រាយពហុសេវធនាគារដ៏ទំនើប ដែលតែងតែជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃនេះ។ មិត្តអ្នកអានរបស់យើងភាគច្រើន គឺសុទ្ធតែប្រើប្រាស់ស្មាតហ្វូនសម្រាប់កិច្ចការប្រចាំថ្ងៃ ក្នុងនោះក៏មានប្រតិបត្តិការធនាគារតាមទូរស័ព្ទផងដែរ រួមមានមុខងារផ្ញើលុយបានរហ័ស ដកប្រាក់ដោយមិនចាំបាច់ប្រើកាត បង់វិក្កយបត្រ និងផ្សេងទៀត មិនថានៅផ្ទះ ឬកន្លែងធ្វើការបានគ្រប់ពេលវេលា។

យ៉ាងណាមិញ គេនៅតែបន្តនាំមកនូវមុខងារថ្មីៗដែលផ្តល់ជូននូវភាពងាយស្រួល និងសុវត្ថិភាពបំផុតសម្រាប់ប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃនេះ។ អាទិត្យមុននេះធនាគារ ABA បានប្រកាសដំណើរការផ្លូវការនៃ ABA ID ដែលជាមុខងារថ្មីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ABA Mobile ទាំងអស់ងាយស្រួលក្នុងការទទួលប្រាក់ដោយប្រើកូដ QR ផ្ទាល់ខ្លួន បង្ហាញទៅអ្នកផ្ញើប្រាក់រួចធ្វើការស្គែនបានតាមកម្មវិធី ABA Mobile របស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ABA ID

មិត្តអ្នកអានគ្រាន់តែ​ចុច​សញ្ញា​ពណ៌​ខៀវ​ នៅ​ជ្រុង​ស្ដាំ​ខាងលើ​នៃ​អេ​ក្រង់ ហើយអាចបង្កើតកូដ QR បានហើយ (សម្រាប់អ្នកដែលរកប៊ូតុងមិនឃើញទេ សូមអាប់ដែតកម្មវិធី ABA Mobile ភ្លាម នោះអ្នកនឹងឃើញហើយ)។

ប៉ុន្តែប្រសិនបើអ្នកផ្ញើមិនបាននៅជិតអ្នកទទួលប្រាក់នោះទេ អ្នកនៅតែអាចប្រើ ABA ID បានដោយអ្នកទទួលប្រាក់ផ្ញើកូដ QR ជាលីង តាម​ឆាត​ ឬ​ messenger​ ដែល​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​ផ្ញើ​ នឹង​បើក​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ពួក​គេ​ចុច​លើ​លីង​នោះ​។

អ៊ឺចឹងមើលថា ដើម្បីទទួលប្រាក់តាមរយៈ ABA ID គេត្រូវធ្វើដូចម្តេចខ្លះ?

· បើកកម្មវិធី ABA Mobile រួចចុច ប៊ូតុងសញ្ញាពណ៌ខៀវ

· ចុចបើកឥឡូវ រួចជ្រើសរើសគណនីទទួល

· បញ្ចូលលេខសម្ងាត់ 4ខ្ទង់ ពេល​នោះ​ ABA​ ID​ នឹង​បង្កើត​បាន​រួច​ស្រេច

ប្រាកដហើយ អ្នកប្រើប្រាស់ ABA Mobile កាន់តែទទួលបានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅមក។ ជាមួយ ABA ID ជួយលោកអ្នកអស់បារម្ភក្នុងការផ្ញើប្រាក់ទៅខុសគណនីទៀតហើយ ថែមទាំងអ្នកទទួលប្រាក់នឹងមានអារម្មណ៍សុវត្ថិភាពក្នុងការទទួលប្រាក់ដោយគ្រាន់តែបង្ហាញកូដ QR ឬផ្ញើជាលីងតាមឆាតយ៉ាងងាយស្រួល៕

ដោនឡូតកម្មវិធី ABA Mobile ឥឡូវនេះដើម្បីទទួលបានបទពិសោធកម្មវិធីធនាគារកាន់តែងាយស្រួល៖
Google Play Store: https://play.google.com/store/apps/details?id=com.paygo24.ibank
Apple Store: https://apps.apple.com/al/app/aba-mobile-bank/id968860649

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]